គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ការសាងសង់ផ្លូវជាតិលេខ ៤៨ មានរយៈពេលជាង ១១ ខែហើយ ហើយគម្រោងផ្លូវជាតិដ៏សំខាន់នេះ បានសម្រេចវឌ្ឍនភាពការងារបាន ១១,៧៦%ហើយ ខណៈផ្លូវនេះគ្រោងនឹងបញ្ជាប់ការសាងសង់ក្នុងខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមបញ្ជាក់របស់ឯកឧត្តម ហេង រត្នពិសិដ្ឋ អគ្គនាយក នៃអគ្គនាយកដ្ឋានសាធារណការ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងឱកាសចុះត្រួតពិនិត្យសម្រេចវឌ្ឍនភាពការងារផ្លូវជាតិលេខ៤៨ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ។
ក្រោយបើកការដ្ឋានជិត ១ ឆ្នាំ ផ្លូវជាតិលេខ៤៨ សាងសង់ដល់ណាហើយ? ខណៈតាមការគ្រោងទុកផ្លូវនេះនឹងបញ្ចប់នៅឆ្នាំ២០២៤