តៀមៗលុយ! ប៉ុន្មានថ្ងៃទៀត ហាងទំនិញប្រេនៗជិត៤០នៅផ្សារទំនើប Aeon នឹងធ្វើការលក់ប្រម៉ូសិនពិសេស
ធី ស្រីល័ក្ខNOVEMBER 6 2022340 views

ផ្សារទំនើអ៊ីអនគឺជាហាងលក់ទំនិញទូទៅឈានមុខគេក្នុងវិស័យទំនិញលក់រាយនៅកម្ពុជាដែលមានលក់នៅប្រភេទទំនិញនិង សម្ភារប្រើប្រាស់ជាច្រើន សម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អតិថិជន ដែលរួមមានទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ជាមួយនឹងតម្លៃសមរម្យ រួមទាំងសេវាកម្មយ៉ាងរួសរាយរាក់ទាក់។

ក្នុងនោះ ផ្សារទំនើបមួយនេះមានទំនិញច្រើនជាង ១០០០០ មុខសម្រាប់បំពេញតម្រូវការរបស់អតិថិជន រួមមានប្រភេទអាហារ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ និងទំនិញជាច្រើនប្រភេទទៀត សម្រាប់បំពេញគ្រប់តម្រូវការរបស់អតិថជន ដែលធានាជូននូវគុណភាពដ៍ល្អ។

ជាក់ស្តែងកាលពីពេលថ្មីៗកន្លងទៅ យោងតាមការផុសនៅលើផេកផ្លូវការរបស់ផ្សារទំនើប Aeon mall Phnom Penh បានឱ្យដឹងថា​ នៅចន្លោះថ្ងៃទី ១០ ដល់ថ្ងៃទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២២ ខាងមុខនេះ បណ្តាហាងប្រមាណជា ៤០ ហាងនៅក្នុងផ្សារទំនើបអ៊ីអនភ្នំពេញនឹងធ្វើការលក់ប្រម៉ូសិនពិសេសសម្រាប់អតិថិជន មានដូចជា ហាងលក់សម្លៀកបំពាក់កីឡា Puma, FILA, AX, CONVERSE, និងហាងផ្សេងៗជាច្រើនទៀត។ ហេតុដូច្នេះសម្រាប់ផងប្អូនទាំងអស់ដែលចង់ជាវអីវ៉ាន់ទំនើបៗកុំភ្លេចចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

314680938 6105210316176239 8939350484278398688 N

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia