ធនាគារ ABA និងក្រេឌីត ប្យួរ៉ូ ខេមបូឌា បានចុះអនុស្សរណៈយោគយល់គ្នា លើការតាមដានសុខភាពហិរញ្ញវត្ថុតាមបែបឌីជីថល
Daneth MechNOVEMBER 6 2024

ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា និងជាធនាគារផ្តល់សេវាហិរញ្ញវត្ថុឌីជីថលឈានមុខ មានមោទនភាពប្រកាសភាពជាដៃគូរជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា (ស៊ីប៊ីស៊ី-CBC) ក្នុងការដាក់ដំណើរការ សេវាពិនិត្យសុខភាពហិរញ្ញវត្ថុនៅលើកម្មវិធី ABA Mobile។

សេវាកម្មនេះអនុញ្ញាតឲ្យប្រើប្រាស់ ABA Mobile តាមដានសុខភាពហិរញ្ញវត្ថុរបស់ពួកគេ ដោយទទួលបានរបាយការណ៍ឥណទានផ្ទាល់ខ្លួន និងពិន្ទុ ខេ ស្ករ (K-Score) យ៉ាងងាយស្រួលពីក្នុងអេបផ្ទាល់។ របាយការណ៍ឥណទានសំដៅលើកំណត់ត្រាដោយផ្នែកៗ ដែលអ្នកប្រើប្រាស់អាចពិនិត្យមើលព័ត៌មាននៃប្រវត្តិឥណទានផ្ទាល់ខ្លួនរបស់ពួកគេ និងអាចពិនិត្យមើលការសាកសួរពីមុនៗ។ ខេ ស្ករ គឺជាតំណាងលេខតែមួយនៃរបាយការណ៍ឥណទានរបស់អ្នកដាក់ពាក្យ ដោយវាយតម្លៃហានិភ័យឥណទានសក្តានុពលរបស់ពួកគេ និងព្យាករណ៍ពីលទ្ធភាពនៃការបង់ប្រាក់ខុស។

Photo 2024 11 06 13 24 25

អនុស្សរណៈយោគយល់ (MOU) រវាង ABA និងស៊ីប៊ីស៊ី បានចុះហត្ថលេខា  ដោយមានការចូលរួមពីលោក លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ ABA និងលោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ CBC ព្រមទាំងអ្នកតំណាងមកពីស្ថាប័នទាំងពីរជាច្រើនរូបទៀត។

តាមរយៈកិច្ចព្រមព្រៀងនេះ អតិថិជនអាចស្នើសុំ របាយការណ៍ឥណទានផ្លើស និងពិន្ទុ ខេ-ស្ករ របស់ CBC ដោយផ្ទាល់តាមរយៈ ABA Mobile។ ការភ្ជាប់ប្រព័ន្ធនេះ មានបំណងពង្រឹងបទពិសោធរបស់អតិថិជន និងលើកកម្ពស់ឥរិយាបថនៃការចាត់ចែងហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវរបស់ប្រជាពលរដ្ឋកម្ពុជា ដោយផ្ដល់នូវមធ្យោបាយសម្រាប់គ្រប់គ្រងការទូទាត់របាយការណ៍ឥណទានប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពងាយស្រួល។  

Photo 2024 11 06 13 24 36

Photo 2024 11 06 13 24 31

លោក Askhat Azhikhanov បានមានប្រសាសន៍ថា "ការដាក់ដំណើរការសេវាកម្មនេះ គឺជាការបោះជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើងខ្ញុំចំពោះបរិយាបន្ន និងការអប់រំផ្នែកហិរញ្ញវត្ថុ។ តាមរយៈការភ្ជាប់ប្រព័ន្ធរបស់ CBC ដោយផ្ទាល់ទៅក្នុង ABA Mobile យើងខ្ញុំអាចជួយសម្រួលដល់អតិថិជន ក្នុងការតាមដានសុខភាពហិរញ្ញវត្ថុរបស់ពួកគាត់ ដែលអាចឲ្យពួកគាត់ធ្វើការសម្រេចចិត្តបានគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិរបស់ CBC មានប្រសាសន៍ថា “យើងខ្ញុំ មានភាពសមនស្សយ៉ាងក្រៃលែងក្នុងការសហការជាមួយធនាគារ ABA ដើម្បីឲ្យអតិថិជន ABA អាចទទួលបានរបាយការណ៍ឥណទានផ្ទាល់ខ្លួន និង ខេ ស្ករ តាមរយៈសេវាកម្មរបស់ CBC នៅលើ ABA Mobile។ នេះគឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញឌីជីថលូបនីយកម្មរបស់យើងខ្ញុំ ដើម្បីផ្តល់នូវបទពិសោធន៍រលូនសម្រាប់ប្រជាពលរដ្ឋកម្ពុជា និងអាចឲ្យពួកគាត់ចូលមើលព័ត៌មានហិរញ្ញវត្ថុរបស់ខ្លួនបានយ៉ាងងាយស្រួល ដោយចុចតែពីរបីប៉ក់ប៉ុណ្ណោះនៅលើស្មាតហ្វូនរបស់ពួកគេ។ លោកបានបន្ថែមថា “យើងខ្ញុំជឿជាក់ថា គំនិតផ្តួចផ្តើមនេះ នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ចំណោះដឹងផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវសម្រាប់អតិថិជនកម្ចីជាច្រើន”។

ឥឡូវនេះ អ្នកប្រើប្រាស់ ABA Mobile អាចចូលមើលព័ត៌មានឥណទានរបស់ខ្លួនបានតាមជំហានដូចខាងក្រោម៖

  • បើកអេប ABA Mobile ហើយចូលទៅកាន់ផ្នែក សេវាកម្ម
  • ចុចលើ ក្រេឌីត ប្យួរ៉ូ ខេមបូឌា ហើយយល់ព្រមតាម ខ និងលក្ខខណ្ឌ
  • នៅលើទំព័រដើម សូមជ្រើសរើស កញ្ចប់របាយការណ៍ឥណទានផ្លើស ឬ ពិន្ទុ ខេ-ស្ករ ហើយផ្ទៀងផ្ទាត់ព័ត៌មាន
  • ជ្រើសរើសគណនី ABA ណាមួយ ដើម្បីទូទាត់ បន្ទាប់មក ស្វែងរករបាយការណ៍ឥណទាន/ពិន្ទុ ខេ-ស្ករ លើទំព័រដើម។

ធនាគារ ABA និង CBC សូមលើកទឹកចិត្តឲ្យអតិថិជនគ្រប់រូបស្នើសុំរបាយការណ៍ឥណទាន និងពិន្ទុ ខេ ស្ករ ពី ABA Mobile ដើម្បីដឹងអំពីស្ថានភាពឥណទានរបស់ខ្លួន។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia