៨ ចំណុចដើម្បីក្លាយខ្លួនជា ម្ទាស់អាជីវកម្មកាហ្វេ
Sreymom ChaSEPTEMBER 13 2022

ខណៈពេលដែលនៅក្នុងប្រទេសកម្ពុជា  ការទទួលទានកាហ្វេកំពុងតែមានការពេញនិយមពីសំណាក់មហាជន និងមានហាងកាហ្វេជាច្រើន បាននឹងកំពុងតែរីកលូតលាស់ដូចផ្សិតនោះ ជាហេតុធ្វើឲ្យម្ទាស់អាជីវករមួយចំនួន កំពុងតែងាកមកចាប់អារម្មណ៍លើការបើកហាងកាហ្វេវិញ ដើម្បីបំពេញសេចក្ដីត្រូវការ ដល់អ្នកចូលចិត្តទទួលទានកាហ្វេ។ ដូច្នេះខាងក្រោមនេះជា ៨ ចំណុចសំខាន់ ដែលអ្នកត្រូវដឹងមុននឹងសម្រេចចិត្តក្លាយខ្លួនជាម្ទាស់អាជីវកម្មកាហ្វេ៖

១. ការគិតទៅលើទីតាំង និងការកំណត់គោលដៅអតិថិជន

មុនពេលអ្នកសម្រេចចិត្តបើកអាជីវកម្មកាហ្វេ អ្វីដែលអ្នកគួរគិតគូរមុនគេនោះគឺ៖

  • ចរាចរណ៍ គួរតែមានភាពងាយស្រួល មានកន្លែងចតយានជិះធំទូលាយ
  • មានអគ្គីសនី ទឹក គ្រប់គ្រាន់សម្រាប់ដំណើរការអាជីវកម្ម
  • ទីតាំងជួលកន្លែងមានតម្លៃសមរម្យ
  • ការកំណត់គោលដៅអតិថិជន គួរតែស្វែងរកទីកន្លែងទីប្រជុំជនដូចជា៖ ជិតកន្លែងបុគ្គលិកធ្វើការ សាលារៀន​ និងជិតផ្សារជាដើម។  
  • ២.​​ គុណភាពកាហ្វេ

    • គុណភាពរសជាតិកាហ្វេ គួរតែរៀបចំតម្រូវតាមភាពពេញនិយមនៃការចូលចិត្ត ដោយបែងចែកទៅតាម អាយុ និងវ័យ ជាពិសេសមានការឆ្នៃប្រឌិតរសជាតិថ្មីៗ
    • អនាម័យ គួរតែជាចំណុចសំខាន់នៅក្នុងការរៀបចំភេសជ្ជៈជូនភ្ញៀវ
    • ជាពិសេសរសជាតិនៅក្នុងហាងគួរតែរក្សាបាននូវរសជាតិដើម និងស្ថេរជានិច្ចដល់អតិថិជន។( តាមរយៈម៉ាស៊ីនឆុងកាហ្វេ, កិនកាហ្វេ, គ្រាប់កាហ្វេ, ទឹកចំរុះ និងបុគ្គលិកឆុងកាហ្វេ«បារីស្តា» ។

    ៣. ការកំណត់តម្លៃ

    ការដឹងអំពីថ្លៃដើមគឺសំខាន់ណាស់ ជាពិសេសសម្រាប់អ្នកបើកហាងកាហ្វេ ព្រោះវាជួយយើងក្នុងការប្រៀបធៀបតម្លៃជាមួយគូប្រជែងរបស់យើង ប៉ុន្តែថ្លៃដើម មិនត្រូវបានបូកជាមួយថ្លៃចំណាយក្នុងប្រតិបត្តិការដូចជា ចំណាយលើប្រាក់ខែបុគ្គលិក ថ្លៃទឹកភ្លើង និងថ្លៃជួលជាដើមនោះទេ។  ថ្លៃដើម គឺជាថ្លៃដើមនៃទំនិញដែលយើងទិញ ឬផលិតផលបន្ទាប់ពីលក់ឲ្យអតិថិជន។

    ៤. ចំណុចរួចដើមទុន

    ក្នុងការបើកអាជីវកម្ម ម្ទាស់អាជីវករគួរតែគិតគូរទៅលើចំណុចរួចដើមទុន ដែលជាទូទៅត្រូវបានបែរចែកចេញជា ២ គឺ ថ្លៃដើមថេរ និងថ្លៃដើមអថេរ។

    • ថ្លៃដើមថេរ៖ គឺជាថ្លៃដើមធម្មតា ដែលមិនប៉ះពាល់ដល់ការលក់ប្រចាំថ្ងៃ ។ ឧទាហរណ៍ដូចជា៖ ប្រាក់ខែបុគ្គលិក ថ្លៃជួលទីកន្លែង​និង ថ្លៃធានារ៉ាប់រងជាដើម។
    • ថ្លៃដើមអថេរ៖ គឺជាថ្លៃដើមដែលទាក់ទងយ៉ាងច្បាស់ទៅនឹងអាជីវកម្មនៃការលក់បានប្រចាំថ្ងៃ ឧទាហរណ៍ដូចជា៖ ថ្លៃអាហារ ថ្លៃភេសជ្ជៈ និងថ្លៃចំណាយប្រចាំថ្ងៃ។

    ៥. បុគ្គលិក និងសេវាកម្មអតិថិជន

    • អាជីវកម្មកាហ្វេចាំបាច់ណាស់ ដែលអ្នកគួរតែមាន អ្នកជំនាញឆុងកាហ្វេមួយរូបនៅក្នុងហាង ដើម្បីឲ្យគាត់មានជំនាញច្បាស់លាស់ក្នុងការឆុងកាហ្វេ​ ដើម្បីបម្រើសេវាកម្មជូនអតិថិជន ដោយស្នាមញញឹម និងភាពកក់ក្តៅ។
    • ការរៀបចំវេនបុគ្គលិកធ្វើការ មានដូចជា( អ្នកគ្រប់គ្រង់ហាង អនុប្រធានផ្នែក អ្នកគិតលុយ អ្នកអនាម័យ និងផ្នែកសន្តិសុខជាដើម ដើម្បីឲ្យមានបុគ្គលិកនៅប្រចាំការជាប្រចាំ។

    ៦. ផ្សាព្វផ្សាយ

    ការចេះផ្សាព្វផ្សាយអាជីវកម្មហាងកាហ្វេរបស់ខ្លួន តាមរយៈបណ្តាយសង្គម ដូចជា Facebook Instagram  ដើម្បីឲ្យមានគេស្គាលច្រើនតាមរយៈ ការរចនារូបភាពកាហ្វេឲ្យបានស្អាត ដែលនិយាយអំពីរសជាតិប្លែក និងពិសេសជាងគេនៅក្នុងហាង។

    Photo 2022 09 13 09 34 05

    ៧. គោលគំនិត ការរៀបចំហាង និងតម្លៃ

    ក្នុងការបើកហាងកាហ្វេមិនចំបាច់ដល់តែអ្នកមានថិវិកាច្រើន ដើម្បីបើកហាងកាហ្វេខ្នាតធំនោះទេ នាពេលបច្ចុប្បន្ននេះ សង្កេតឃើញថាការជ្រើសរើសរៀបចំទីកន្លែងបើកហាងកាហ្វេមានច្រើនប្រភេទដូចជា៖ កាហ្វេរទេះ កាហ្វេតាមផ្ទះ ការបែបស្តង់ កាហ្វេឡានជាដើម្បី។ ជាពិសេសសម្រាប់អ្នកដែលមានបំណងចង់បើកអាជីវកម្មហាងកាហ្វេ លោកអ្នកអាចស្វែងរកបាននៅក្រុមហ៊ុនខូហ្វី https://www.facebook.com/Kofi.com.kh  ដែលជាកន្លែងប្រឹក្សាយោបល់ អាចឲ្យលោកអ្នកស្វែងរកកញ្ចក់បើកហាងកាហ្វេតម្រូវតាមការចង់បានរបស់លោកអ្នក។ KOFI Co., Ltd - ចាប់ផ្តើមអាជីវកម្មកាហ្វេ... | Facebook 

    Photo 2022 09 13 09 34 54

    ៨. ដៃគូរផ្គត់ផ្គង់

    អ្វីដែលជាចំណុចសំខាន់មួយទៀត ដែលលោកអ្នកគួរតែគិតនោះគឺ ការស្វែងរកដៃគូរផ្គត់ផ្គង់អាជីវកម្មកាហ្វេ ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងទីផ្សារ ក្នុងការផ្គត់ផ្គង់គ្រាប់កាហ្វេមានគុណភាព ម៉ាស៊ីនកាហ្វេមានស្តង់ដា បណ្តុលបណ្តាលជំនាញឆុងកាហ្វេដោយមានការទទួលស្គាល់ពីក្រសួងទេសចរណ៍ ឆ្លើយតមបញ្ហារបស់អតិថិជន ប្រឹក្សាយោគបល់ និងដៃគូគិតពីភាពជោគជ័យរបស់អ្នកជាធំ បើទោះបីជាលោកអ្នក ទើបតែបើកដំណើរការ។ ទាំងអស់នេះលោកអ្នកអាចរកបាននៅក្រុមហ៊ុនខូហ្វី ដែលជា ដៃគូរផ្គត់ផ្គង់រាល់តម្រូវការកាហ្វេរបស់លោកអ្នកតាមរយៈលេខទូរស័ព្ទ 077 777 970 / 069 666 999 និងហ្វ៊េសប៊ុកផេក https://www.facebook.com/Kofi.com.kh

    Sreymom Cha

    អត្ថបទសរុប៖ 311

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia