សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានចុះត្រួតពិនិត្យ និងបង្ក្រាបក្រុមហ៊ុនរំលោភសិទ្ធនាំចូលចែកចាយផ្តាច់មុខ រថយន្ត Jetour របស់ក្រុមហ៊ុន KNN Cambodia
Bunthoeun KoemJANUARY 27 2025

នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមនឹងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោកព្រះរាជអាជ្ញារង វង្ស សាវ៉ាត បានចុះធ្វើការត្រួតពិនិត្យទីតាំងលក់រថយន្តយីហោ ឆាយណាខា ស្ថិតនៅសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និង ហាងរថយន្តប្រណិត ឆោហ្វាន ស្ថិតនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលកំពុងដាក់តាំងលក់រថយន្តម៉ាក JETOUR សង្ស័យរំលោភសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន KNN (CAMBODIA) CO., LTD ។

 

Photo 2025 01 27 13 52 39

 

ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរថយន្តដែលសង្ស័យ និងណែនាំយ៉ាងច្បាស់លាស់ដល់ម្ចាស់ទីតាំងទាំងពីរឲ្យបានយល់ដឹងពីផ្លូវច្បាប់ លើសិទ្ធិដែលក្រុមហ៊ុន KNN (CAMBODIA) CO., LTD ទទួលបានពីក្រុមហ៊ុន CHERY COMMERCIAL VEHICLE (ANHUI) CO., LTD ប្រទេសចិន ដោយបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវនៅក្រសួងពាណិជ្ជកម្ម ក្នុងការនាំចូល ចែកចាយផ្តាច់មុខនូវរថយន្តម៉ាក JETOUR ម៉ូដែល DASHING, T2, X70, X70plus, X50, X90, X90plus និងគ្រឿងបន្លាស់ យកមកលក់ក្នុង ទីផ្សារព្រះរាជាណាចក្រកម្ពុជា ដូចនេះចាប់ពីពេលនេះតទៅ ម្ចាស់ទីតាំងដាច់ខាតមិនត្រូវបន្តធ្វើការនាំចូលរថយន្តម៉ាក JETOUR និងគ្រឿងបន្លាស់ម៉ូដែលខាងលើនោះទេ បើពុំនោះទេនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ រួមទាំងការពិនិយសងជំងឺចិត្តយ៉ាងធ្ងន់ធ្ងរដល់ ក្រុមហ៊ុនទទួលសិទ្ធិចែកចាយផ្តាច់មុខគឺក្រុមហ៊ុន ខេអិនអិន ខេមបូឌា។ 

 

Photo 2025 01 27 13 53 05

 

គួរបញ្ជាក់ផងដែរថា សមត្ថកិច្ចនឹងបន្តរចុះត្រួតពិនិត្យលើទីតាំងផ្សេងៗបន្ថែមទៀត ប្រសិនបើមានករណីសង្ស័យណាមួយលើទីតាំងផ្សេងៗដែលនាំចូលរថយន្តម៉ាក JETOUR  រំលោភសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខរបស់ក្រុមហ៊ុន ខេអិនអិន ខេមបូឌា៕

 

Photo 2025 01 27 13 52 48

Photo 2025 01 27 13 51 43 

Photo 2025 01 27 13 52 32

Photo 2025 01 27 13 52 13

Photo 2025 01 27 13 52 22

Photo 2025 01 27 13 52 57

Photo 2025 01 27 13 51 56

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia