ខណៈដែលចូលឆ្នាំចិនជិតមកដល់ តម្រូវការក្រដាសប្រាក់បាតរបស់ថៃជាពិសេសក្រដាសប្រាក់បាតថ្មីតែម្ដងមានការកើនដែលធ្វើឲ្យប្រជាជនដៃជួបបញ្ហាខ្វះខាតក្រដាសប្រាក់បាតថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់ Bangkok Post។
បើយោងតាមប្រភពដដែលបានឲ្យដឹងថា បើទោះបីជាប្រទេសថៃបានផ្លាស់ប្ដូរទៅរកការទូទាត់តាមបែបឌីជីថលមាការកើនឡើងខ្លាំងពិតមែនប៉ុន្ដែតម្រូវការលុយសុទ្ធនៅតែជាកត្តាចាំបាច់អំឡុងពេលបុណ្យទាននានាជាដើម។
ជាក់ស្ដែងអំឡុងចូលឆ្នាំចិនឆ្នាំនេះប្រជាជនដៃជួបបញ្ហាខ្វះខាតក្រដាសប្រាក់បាតថ្មីសម្រាប់យកទុកដាក់ក្នុងអាំងប៉ាវជូនមនុស្សជាទីស្រលាញ់។ ហើយពេលនេះមានប្រជាជនថៃជាច្រើនកំពុងតែត្អូញត្អែពីការខ្វះខាតក្រដាសប្រាក់បាតថ្មីសម្រាប់ប្រើប្រាស់អំឡុងចូលឆ្នាំនេះនៅក្នុងឆ្នាំនេះ។
លោកស្រី Sokunya Bunchhuaylur ជាសហគ្រាន់ដែលមានអាជីវកម្មខ្នាតតូចម្នាក់មានការក្ដៅក្រហាយជាខ្លាំងខណៈដែលលោកស្រីមានផលលំបាកក្នុងការទទួលបានក្រដាសប្រាក់បាតថ្មីសម្រាប់ចូលឆ្នាំចិន ហើយបើទោះបីជាលោកស្រីបានដើរពីធនាគារមួយទៅធនាគារក៏លោកស្រីមិនអាចទទួលបានក្រដាសប្រាក់បាតថ្មីដែរ ដោយសារតែក្សត់ខ្លាំង។