នៅក្នុងចូលឆ្នាំចិនតែងតែមានតំណមមួយចំនួនសម្រាប់អ្នកដែលជាប់សែស្រឡាយចិនមិនគួរធ្វើឡើយនៅអំឡុងចូលឆ្នាំចិន ហើយខាងក្រោមនេះគឺជារឿងមួយចំនួនដែលអ្នកមិនគួរធ្វើនៅក្នុងអំឡុងចូលឆ្នាំប្រពៃណីចិនឡើយ។
តំាងពីបុរាណមកប្រជាជនចិនតែងតែប្រឹងប្រែងធ្វើការជារៀងរាល់ថ្ងៃពេញមួយឆ្នាំដូច្នេះអំឡុងចូលឆ្នាំចិនអ្នកគួរតែសម្រាកដោយមិនចាំបាច់ធ្វើកិច្ចការផ្ទះនោះទេ។ ជាពិសេសវាមិនមែនជារឿងល្អនោះទេក្នុងការធ្វើកិច្ចផ្ទះនៅថ្ងៃទីមួយនៃថ្ងៃចូលឆ្នាំចិន។
២. កក់សក់និងកាត់សក់
សូមកុំកាត់សក់និងកក់សក់អំឡុងចូលឆ្នាំចិនព្រោះបើអ្នកធ្វើដូច្នេះគឺប្រៀបដូចជាអ្នកកាត់ចេញនូវភាពមានបាននិងភាពរុងរឿងចេញពីជីវិតអ្នកអញ្ចឹង។ ដូច្នេះបើអ្នកចង់កក់សក់និងកាត់សក់ អ្នកគួរតែធ្វើវាឲ្យហើយមុនចូលឆ្នាំចិនមកដល់។
៣. កុំឲ្យលុយគេខ្ចី
ការឲ្យលុយគេខ្ចីគឺជារឿងដែលអ្នកមិនគួរធ្វើនោះទេអំឡុងចូលឆ្នាំចិន។ បើតាមជំនឿចូលឆ្នាំចិន ប្រសិនបើអ្នកឲ្យលុយគេខ្ចីអំឡុងចូលឆ្នាំចិននោះ នឹងមានអ្នកមកសុំខ្ចីលុយអ្នកជាហូរហែពេញមួយឆ្នាំតែម្ដង។
៤. ធ្វើបាក់បែករបស់របរក្នុងផ្ទះ
ហាមធ្វើឲ្យបាក់ឬបែកនូវរបស់របរនៅក្នុងផ្ទះអំឡុងចូលឆ្នាំចិនព្រោះគេមានជំនឿថាការធ្វើបាក់បែករបស់របរក្នុងផ្ទះវានឹងនាំឲ្យរឿងអាក្រក់ទៅដល់សមាជិកគ្រួសារឬមនុស្សជាទីស្រលាញ់របស់អ្នក។
៥. និយាយពាក្យអាក្រក់ឬដាក់បណ្ដាសារ
ការនិយាយពាក្យអាក្រក់ដូចជានិយាយទាក់ទងនឹងភាពក្រីក្រនិងការស្លាប់គឺជារឿងដែលអ្នកមិនគួរធ្វើដាច់ខាតនៅអំឡុងចូលឆ្នាំចិនព្រោះការធ្វើបែបនេះគឺនាំឲ្យអ្នកទទួលបានមកវិញនូវសំណាងអាក្រក់តែប៉ុណ្ណោះ។