គួរដឹង! មន្រ្តីរាជការដែលចូលនិវត្តន៍ ក៏អាចប្រើ ប.ស.ស បានដែរ តែត្រូវគោរពតាមលក្ខខណ្ឌ ២នេះសិន
ធី ស្រីល័ក្ខJANUARY 30 2025599 views

នៅក្នុងករណីសមាជិក ប.ស.ស. ដែលជាមន្រ្តីសាធារណៈ ចូលនិវត្តន៍ នោះប័ណ្ណសមាជិក ប.ស.ស. នៅតែអាចបន្តប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. បានជាធម្មតា។ រាល់ពេលទៅទទួលសេវា សូមភ្ជាប់មកជាមួយនូវឯកសារ រួមមាន៖

 

១. ត្រូវមានប័ណ្ណសមាជិក ប.ស.ស.

 

២. ត្រូវមានអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរច្បាប់ដើម និងមានសុពលភាព

14

គួររំលឹកថា បេឡាជាតិសន្តិសុខសង្គម សរសេរអក្សរកាត់ថា ប.ស.ស. ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុខមាលភាព និងជីវភាពរបស់ប្រជាជន តាមរយ:ការផ្តល់នូវតាវកាលិក (ប្រាក់ឧបត្ថម្ភ) លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និង ផ្នែកប្រាក់សោធន។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia