មេធំ ធនាគារ អេស៊ីលីដា បង្ហើបពីក្បួនប្រើលុយសម្រាប់អ្នករកស៊ី បើចង់ រកស៊ីមានបាន សក់លុយ សល់ទ្រព្យ
Toeuy HongJANUARY 30 2025614 views

បើអ្នកជាអ្នករកស៊ីត្រូវតែដឹងពីរបៀបចាត់ចែងលុយកាក់និងប្រើលុយនៅក្នុងអាជីវកម្ម បើចង់ឲ្យអាជីវកម្មអ្នករីកចម្រើន រកស៊ីកាន់តែកាក់កបហើយអាចសល់លុយ សល់ទ្រព្យ។ ទាក់ទងនឹងការប្រើប្រាស់លុយក្នុងការរកស៊ី លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដាបានណែនាំដូចខាងក្រោម៖

 

លោកបណ្ឌិតណែនាំថា បើអ្នកជាអាជីវករឬអ្នករស៊ី សម្រាប់កម្ចីពីធនាគារ អ្នកត្រូវចេះប្រើប្រាស់ឲ្យមានប្រសិទ្ធភាពទើបអាជីវកម្មអ្នកអាចរីកធំធាត់។

 

ត្រង់នេះដែរ លោកបណ្ឌិតបានបញ្ជាក់ថា អ្នករកស៊ីគួរយកកម្ចីទៅបង្កើតប្រាក់ចំណូលនៅក្នុងអាជីវកម្មទើបអាជីវកម្មកាន់តែរីកចម្រើនទៅមុខ ហើយអ្នកអាចសល់លុយ សល់ទ្រព្យ។ ហើយចៀសវាងប្រើប្រាស់កម្ចីយកទៅទិញរបស់ដែលមិនចាំបាច់និងមិនអាចបង្កើតប្រាក់ចំណូល។

 

លោកបណ្ឌិតឲ្យពលរដ្ឋត្រូវចេះប្រយ័ត្នប្រយែង ជាពិសេសអ្នករកស៊ីតែម្ដងពោលគឺប្រយ័ត្នចំពោះការប្រើប្រាក់កម្ចីផ្ទាល់ខ្លួនក្នុងការទិញរបស់របរ។ ត្រង់នេះលោកបណ្ឌិតថាកម្ចីផ្ទាល់ខ្លួនគឺជាកម្ចីដែលទិញរបស់ទូទៅ របស់មិនចាំបាច់ របស់ហ៊ឺហារ បើអ្នកជាអ្នករកស៊ីប្រើប្រាស់កម្ចីនេះច្រើនពេកមិនល្អនោះទេពោលគឺអាចធ្វើឲ្យជួបបញ្ហាលំហូរសាច់ប្រាក់ក្នុងការរកស៊ីទៀតផង។  

 

បើចំពោះអ្នកធ្វើការវិញ លោកបណ្ឌិតណែនាំឲ្យចេះចាត់ចែងសន្សំលុយប្រចាំខែព្រោះការសន្សំពិតជាសំខាន់ណាស់ វាអាចជួយយើងបានច្រើន។ ឧទាហរណ៍បើអ្នកចេះសន្សំលុយឲ្យសល់ ពេលអ្នកជួបបញ្ហាផ្សេងៗដូចជា ខ្វះខាត ធ្លាក់ខ្លួនឈឺ និងបញ្ហាផ្សេងៗត្រូវការលុយបន្ទាប់ អ្នកអាចប្រើប្រាស់លុយសន្សំនេះយកមកដោះស្រាយបានភ្លាមៗតែម្ដង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia