ដំណឹងល្អ! គម្រោងផ្លូវថ្មើរជើង (Walk Street) នៅភ្នំពេញ នឹងដាក់ឲ្យដំណើរការនៅខែកុម្ភៈ
Bunthoeun KoemJANUARY 29 20251.3 K views

នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ គម្រោង​ផ្លូវ​ថ្មើរ​ជើង​ (​ Walk Street )​ ដែលស្ថិតនៅតាម​បណ្ដោយ​តិរវិថីព្រះស៊ីសុវិត្ថ​ (​ ចាប់ពី​មុខ​ប្រៃសណីយ៍​កម្ពុជា​ ពីផ្លូវ​លេខ៩៤​ ដល់​ផ្លូវ​លេខ២៤០ ) នឹងដាក់ឲ្យដំណើរការសាកល្បងហើយ។ ខណៈការដាក់ឲ្យដំណើរ​ការ​នឹងធ្វើឡើងមួយ​សប្ដាហ៍ ​២ថ្ងៃ​ ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​អាទិត្យ​ ចាប់ពីម៉ោង១៨:០០ ដល់ម៉ោង២៣:០០។​

 

475306808 600537275954919 6875198898769800966 N

 

ការប្រកាសដាក់ឲ្យដំណើរការគម្រោងខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំដែលដឹកនាំដោយ​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានីភ្នំពេញ​ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ ដោយការប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីអភិបាលរង និងមន្ដ្រីដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

 

សូមជម្រាបថា គម្រោងរៀបចំផ្លូវថ្មើរជើងសម្រាប់បំរើដល់វិស័យទេសចរណ៍នេះ គឺរដ្ឋបាលរាជធានីភ្នំពេញបានគិតគូជាយូរមកហើយតំាងពីឆ្នាំ២០១៩មកម្លេះ ប៉ុន្តែដោយសារស្ថានភាពនៃវិបត្តិ ជំងឺកូវីដ១៩ បានធ្វើឱ្យគម្រោងនេះផ្អាកដំណើរការមួយឡែកសិន  ប៉ុន្តែមកដល់ពេលនេះបន្ទាប់ពីមានការ ណែនាំរបស់រាជរដ្ឋាភិបាលពីការជំរុញទាក់ទាញភ្ញៀវទេសចរនៅតាមមូលដ្ឋានរៀងៗខ្លួន រដ្ឋបាលរាជធានី ភ្នំពេញបានគិតគូជំរុញ ការងារផ្លូវថ្មើរជើងនេះឱ្យដំណើរការឡើងវិញ ដើម្បីធ្វើយ៉ាងទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តឱ្យបានច្រើន៕

 

475439855 600538725954774 1977813513520684520 N

475404761 600539299288050 1844609013064811564 N

475326228 600538819288098 4740296184483857220 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia