១ ម៉ែត្រការ៉េជាង ១ ម៉ឺនដុល្លារក៏មាន! នេះជាតំបន់ដីដែលមានតម្លៃថ្លៃបំផុតនៅរាជធានីភ្នំពេញ
Bunthoeun KoemJANUARY 28 20253.7 K views

កាលពីពេលកន្លងទៅ យើងបាននាំប្រិយមិត្ដទៅស្គាល់ពីទីតាំងដីដែលមានតម្លៃទាបបំផុត នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ ហើយពេលនេះដែរ យើងនឹងនាំប្រិយមិត្ដទៅស្គាល់ពីទីតាំងដីដែលមានតម្លៃខ្ពស់បំផុតនៅក្នុងរាជធានីភ្នំពេញវិញម្ដង ថាតើមានតម្លៃកម្រិតណាខ្លះ។

 

បើយោងតាមវាយតម្លៃរបស់សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ហៅកាត់ថា (CVEA) តំបន់ដីធ្លីដែលមានតម្លៃខ្ពស់បំផុតនៅក្នុងរាជធានីភ្នំពេញនោះរួមមាន៖

 

  • សង្កាត់ផ្សារអូរឫស្សី (១ ២ ៣ និង៤) ខណ្ឌ៧មករា៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៥១០០ ទៅ ៧២០០ ដុល្លារក្នុង ១ មួយម៉ែត្រការ៉េ។
  • សង្កាត់ផ្សារកណ្ដាល (១ និង២) ខណ្ឌដូនពេញ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៥០០០ ដុល្លារទៅ ១១០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់ផ្សារថ្មី (១ ២ និង៣) ខណ្ឌដូចពេញ៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៥០០០ ដុល្លារទៅ ១២០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ។
  • សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេង៖ ដីនៅជាប់ផ្លូវធំតម្លៃចន្លោះពី ៤៨០០ ដុល្លារទៅ ៩០០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕
  •  

    Fn 2024 08 20 15 35 34 7

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2025 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia