ចំពោះការសរសេរ CV ដើម្បីស្វែងរកការងារធ្វើនរណាៗក៏អាចធ្វើបានដែរ ប៉ុន្តែការធ្វើ CV ឱ្យត្រូវតាមស្តង់ដារតាមបែបបទ ដើម្បីឱ្យអ្នកសម្ភាសន៍ចាប់អារម្មណ៍យើងគឺមិនងាយស្រួលនោះឡើយ។ ជាមួយគ្នានោះដែរ យើងក៏អាចធ្វើ CV ដោយខ្លួនឯងបានឲ្យត្រូវតាមស្ដង់ដារ និងប្រើពេលតែ៣ទៅ៥នាទី ដើម្បីទទួលបាន CV មួយដែលល្អ HR ឃើញយើងពិចារណាចង់បានយើងធ្វើជាបុគ្គលិកក្នុងក្រុមហ៊ុនរបស់គេ។
យ៉ាងណាមិញ ចំពោះវេបសាយទី១នេះមានឈ្មោះថា cvmkr.com ដែលជាវេបសាយអនុញ្ញាតឲ្យលោកអ្នកចូលទៅបំពេញ CV ដោយខ្លួនឯង ជាមួយនឹង Templat CV មកស្រាប់ និងត្រូវទៅតាមស្ដង់ដារផងដែរ។
សម្រាប់អ្នកចង់បង្កើត គ្រាន់តែចូលទៅក្នុងលីងដែលយើងបានបង្កប់ជូននៅក្នុងឈ្មោះវេបសាយខាងលើ។ នៅពេលចូលទៅកាន់វេបសាយហើយ លោកអ្នកចំណាយពេលបន្តិចបំពេញត្រង់ចំណុចដែលគេតម្រូវ Work experience, Qualifications, Education, Interests, References ក៏ដូចជាឈ្មោះ ថ្ងៃខែឆ្នាំកំណើតជាដើម។
ចំណែក វេបសាយទី២ គឺ https://app.resumecoach.com/ ដែលជាកន្លែងអនុញ្ញាតឱ្យយើងធ្វើ CV បានជាច្រើនទម្រង់(គិតលុយ)។ សម្រាប់លោកអ្នកដែលចង់ធ្វើ CV ខ្លួនឯង អាចប្រើវេបសាយខាងលើ និង ដោយចាយលុយមុនដល់១ដុល្លារផង និងទទួលបាន CV ជារបស់ខ្លួនយ៉ាងស្រស់ស្អាតហើយ ត្រូវទៅតាមស្ដង់ដារទៀត។
តស់សាកធ្វើ CV ខ្លួនឯង!!!