ស្ពានអាកាសភ្លោះ តភ្ជាប់ពីផ្លូវ ៦០ ម៉ែត្រ តភ្ជាប់ទៅព្រលានយន្ដហោះអន្ដរជាតិតេជោ នឹងដាក់ឲ្យដំណើរការមុនចូលឆ្នាំខ្មែរ
Bunthoeun KoemJANUARY 27 2025151 views

នៅមុនចូលឆ្នាំខ្មែរ ខាងមុខនេះស្ពានទី១ នៃគម្រោងស្ពានអាកាសភ្លោះ "សម្តេចមហាបវរធិបតី" នឹងដែលតភ្ជាប់ពីមហាវិថីសម្ដេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ទៅកាន់ព្រលានយន្ដអន្ដរជាតិតេជោ នឹងដាក់ឲ្យដំណើរការ។ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបាន ៤៥ ភាគរយហើយ ហើយគម្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។

 

475206079 612273818271790 4930825810616429417 N

 

យោងតាមការបញ្ជាក់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា «គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ "សម្តេចមហាបវរធិបតី" គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ៤៥%ហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥»។

 

សម្ដេចបានបញ្ជាក់បន្ដថា គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។

 

សូមបញ្ជាក់ថា ស្ពានអាកាសភ្លោះ សម្តេចមហាបវរធិបតី មានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់ រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល ត្រូវបានបើកការដា្ឋនសាងសង់កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន១២ខែ ដោយប្រើប្រាស់ថវិកា ក្នុងសាងសង់ចំនួន ១៦,២០០,៥០០ដុល្លារ៕

 

475264913 612273908271781 2618364167299994015 N

475017576 612273821605123 784909444373520901 N

475124187 612273914938447 5420346176058095082 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia