សម្តេចតេជោ ហ៊ុន សែន បង្ហើបពីមូលហេតុធំៗ៤ ដែលសម្រេចចិត្តចុះចេញពីតំណែងនាយករដ្ឋមន្ត្រី
Kan DaraAUGUST 3 2023694 views

នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ ស្ថិតក្នុងខេត្តកណ្តាល សម្តេចអគ្គមហាសេនាបេតីតេជោ ហ៊ុន សែន បានបង្ហើបពីមូលហេតុធំៗ៤ ដែលសម្រេចចិត្តចុះចេញពីតំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖

Screen Shot 2023 08 03 at 11.16.21 Am Large

/. ការផ្ទេរតំណែងនាពេលនេះ គឺមានស្ថេរភាព និងសុវត្ថិភាព៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ការផ្ទេរឲ្យយុវជននាពេលនេះ គឺមានសុវត្ថិភាពជាងពេលដែលយើងចាស់ ឬស្លាប់»។

២/. ក្រុមយុវជនបន្តវេនបានត្រៀមខ្លួនយ៉ាងល្អ ដើម្បីទទួលអំរែកបន្តពីថ្នាក់ដឹកនាំជំនាន់មុន រួចហើយ៖ សម្តេចតេជោ បានមានប្រសាសន៍ថា៖ «អ្នកជំនាន់ក្រោយបានចូលមកដឹកនាំនៅពេលដែលពួកគេបានត្រៀមខ្លួនរួចរាល់ហើយ […] ត្រូវទុកឱកាសឲ្យយុវជនគេធ្វើការរបស់គេ អាចនឹងមានល្បឿនលឿនជាងយើង»។

/. ជំនាន់ចាស់ចាកចេញពីតំណែងដឹកនាំ ប៉ុន្តែមិនមែនចាកចេញពីឆាកនយោបាយទេ៖ សម្តេចតេជោ បានលើកឡើងថា៖ «ជំនាន់ចាស់មិនទាន់ចាកចេញពីឆាកនយោបាយទេ ខ្ញុំនៅតែជាប្រធានគណបក្សកាន់អំណាច អមដោយអនុប្រធាន៤រូប ជាមួយនិងសមាជិកការិយាល័យនយោបាយជាច្រើននាក់ទៀត ដែលមានមួយចំនួននៅក្នុងសភា និងមួយចំនួនទៀតនៅក្នុងព្រឹទ្ធសភា។ តែខ្ញុំសូមបញ្ជាក់នៅទីនេះ យើងមិនព្យាយាមជះឥទ្ធិពលទៅលើការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនានាតាមស្ថាប័នទេ»។

៤/. សភាពការណ៍គ្រប់ផ្នែក អនុគ្រោះឱ្យក្រុមបន្តវេនអាចចេញដំណើរបាន៖ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាប ពីមុនខ្ញុំមានបម្រុងទុក។ បើសន្លឹកឆ្នោតក្រោម ៧៤% គឺខ្ញុំនឹងបន្ត ព្រោះប្រជាជនអត់គាំទ្រ ហ៊ុន ម៉ាណែតទេ បានទាញសន្លឹកឆ្នោតពី ៧៤% ឬ៧៦% ឲ្យធ្លាក់ចុះគឺខ្ញុំនឹងបន្ត ដើម្បីកែលម្អសភាពការណ៍សិន។ ប៉ុន្តែសន្លឹកឆ្នោតនេះបានឃើញច្បាស់ នូវការគួបផ្សំរវាងតួអង្គ៣យ៉ាង»។

គួរជម្រាបផងដែរថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងចូលកាន់តំណែងជានាយករដ្ឋមន្រ្តីថ្មីនៃព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ បន្ទាប់ពីសម្តេចបានសម្រេចមិនបន្តតំណែងជានាយករដ្ឋមន្រ្តីទៀត៕

ឆឆ

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia