បើនិយាយពីប្រទេសសម្បូរអ្នកមានបំផុតនៅអាស៊ី ប្រហែលមានមនុស្សភាគច្រើនគិតថា ឥណ្ឌា ឬសិង្ហបុរី ដោយសារកត្តាសេដ្ឋកិច្ច ឬកេរ្តិ៍ឈ្មោះសកម្មលើឆាកអន្តរជាតិ។ ប៉ុន្តែជាក់ស្តែងមិនដូច្នេះនោះទេ។
យោងតាមការសិក្សារបស់ស្ថាប័ន Visual Capitalist ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ បានបង្ហាញថា ប្រទេសជប៉ុន ឈរលើចំណាប់ថ្នាក់ទី៤នៃតារាង ដែលមានសេដ្ឋីច្រើនបំផុតលើលោក ខណៈលេខ១ គឺសហរដ្ឋអាមេរិក លេខ២ គឺប្រទេសចិន និងទីលេខ៣ បានទៅលើអាល្លឺម៉ង់។ ខាងក្រោមនេះ គឺជាចំនួនសេដ្ឋី សេដ្ឋីរយលាន និងមហាសេដ្ឋីរបស់ប្រទេសទាំង៤៖
១/.សហរដ្ឋអាមេរិក
២/. ប្រទេសចិន
- សេដ្ឋី (ប្រាក់១លានដុល្លារឡើង) មានចំនួន ៨៦២,៤០០នាក់
- សេដ្ឋីរយលាន (ប្រាក់១០០លានដុល្លារឡើង) មានចំនួន ២,៣៥២នាក់
- មហាសេដ្ឋី (ប្រាក់១ពាន់លានដុល្លារឡើង) មានចំនួន ៣០៥នាក់
៣/. ប្រទេសអាល្លឺម៉ង់
- សេដ្ឋី (ប្រាក់១លានដុល្លារឡើង) មានចំនួន ៨០៦,១០០នាក់
- សេដ្ឋីរយលាន (ប្រាក់១០០លានដុល្លារឡើង) មានចំនួន ១,០៧៥នាក់
- មហាសេដ្ឋី (ប្រាក់១ពាន់លានដុល្លារឡើង) មានចំនួន ៨២នាក់
៤/. ប្រទេសជប៉ុន
- សេដ្ឋី (ប្រាក់១លានដុល្លារឡើង) មានចំនួន ៧៥៤,៨០០នាក់
- សេដ្ឋីរយលាន (ប្រាក់១០០លានដុល្លារឡើង) មានចំនួន ៧៤៨នាក់
- មហាសេដ្ឋី (ប្រាក់១ពាន់លានដុល្លារឡើង) មានចំនួន ៣៩នាក់
គួរជម្រាបផងដែរថា ប្រទេសឥណ្ឌាឈរលើនៅចំណាប់ថ្នាក់ទី១០ រីឯប្រទេសសិង្ហបុរីឈរនៅចំណាប់ថ្នាក់ទី១២ ក្នុងតារាងប្រទេសដែលមាន សេដ្ឋី សេដ្ឋីរយលាន និងមហាសេដ្ឋី ច្រើនបំផុតលើលោក៕
អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម https://t.me/BusinessCambodiaBook