ចាប់ក្តីស្រមៃ! Erica Williams ប្រើ៤ក្បាច់នេះ កសាងចំណូ.លរាប់លា.ន$ពីរបរលក់អាហារសម្រន់
Kan DaraJANUARY 16 2024663 views

មានក្តីស្រមៃរាប់មិនអស់ តែមានមនុស្សតិចណាស់ដែលអាចសម្រេចវាឲ្យក្លាយជាការពិត។ ជាក់ស្តែងលោកស្រី Erica Williams ស្ថាបនិកនិងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Yumy Bear បានច្នៃចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះសុខភាពនិងកាយសម្បទាទៅជាអាជីវកម្មយ៉ាងជោគជ័យកើបចំណូលបានរាប់លានដុល្លារ។

 

1

 

Yumy Bear ដែលជាក្រុមហ៊ុនផលិតនិងវេចខ្ចប់អាហាសម្រន់ត្រូវបានបង្កើតឡើងដោយលោកស្រី Erica Williams ជាមួយនឹងការវាយតំលៃ IPO ចំនួន ៥០ លានដុល្លារហើយកំពុងឈានដល់ការលក់បានជាង ១០០ លានដុល្លារនៅចុងឆ្នាំនេះ។ អ្នកជំនួញរូបនេះបានបង្ហើបអាថ៌កំបាំងធំ៤ ច្នៃក្តីស្រមៃឲ្យក្លាយជាការពិត និងទទួលបានជោគជ័យដូចបច្ចុប្បន្ន៖

 

១/. នាំមកនូវអ្វីដែលមនុស្សគ្រប់គ្នាត្រូវការ

 

នាយកប្រតិបត្តិស្រីរូបនេះបាននិយាយថា៖ «ចំណុចសំខាន់គឺអ្នកត្រូវស្តាប់នូវអ្វីដែលអតិថិជនចង់បាននិងបំពេញតាមតម្រូវការរបស់ពួកគេ»។ វាជារឿងសំខាន់ដែលអ្នកត្រូវយល់ពីទំហំទីផ្សាររបស់អ្នកព្រោះផលិតផលមួយអាចមានឱកាសចំណេញបានគឺត្រូវពឹងផ្អែកលើទំហំទីផ្សារ។ ត្រូវប្រាកដថាបង្កើតបណ្តាញដ៏ទូលំទូលាយមួយនៅពេលធ្វើការស្រាវជ្រាវទីផ្សារដើម្បីធានាថាវាមានតម្រូវការខ្ពស់គ្រប់គ្រាន់សម្រាប់អាជីវកម្មរបស់អ្នកដើម្បីរស់រានមានជីវិតនិងមាននិរន្តរភាព។

 

Erica Williams បានលើកឡើងថា “អ្នកត្រូវច្បាស់អំពី ចក្ខុវិស័យ” របស់ខ្លួនហើយធ្វើការស្រាវជ្រាវ បន្ទាប់មកមើលទិន្នន័យដើម្បីដឹងថា ផលិតផលរបស់អ្នកមានតម្រូវការលើទីផ្សារឬអត់។ ជួនកាលអ្នកគិតថាផលិតផលនេះល្អ ហើយអតិថិជននឹងចូលចិត្ត ប៉ុន្តែការពិតជាក់ស្តែងវាមិនដូចអ្វីដែលយើងគិតទាំងស្រុងនោះឡើយ។

 

2

 

២/. គិតអំពីអនាគត ៥ឆ្នាំខាងមុខ

 

គិតអំពីអ្វីដែលនឹងក្លាយជា “តម្រូវការ” ក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំខាងមុខ។ សម្លឹងមើលនិន្នាការយកចិត្តទុកដាក់ទាំងទិន្នន័យប្រវត្តិសាស្រ្តក៏ដូចជាការព្យាករណ៍នៅពេលអនាគត។ ស្វែងយល់ពីរបៀបដែលផលិតផលរបស់អ្នកអាចបម្រើដល់ទីផ្សារបច្ចុប្បន្ននិងរីកចម្រើននាពេលខាងមុខ។ ប្រសិនបើអ្នកអាចទាញយកផលចំណេញពីនិន្នាការដែលកំពុងលេចធ្លោនៅពីខាងដើមអ្នកនឹងអាចស្ថិតនៅលើកំពូល។

 

៣/. រកវិធីធ្វើឱ្យខ្លួនងខុសគ្នាពីទីផ្សារផ្សេងទៀត

 

វាជាការសំខាន់ដើម្បីកំណត់កត្តាខុសគ្នារវាងផលិតផលរបស់អ្នកនិងការប្រកួតប្រជែង។ គិតពីអ្វីដែលធ្វើឱ្យផលិតផលរបស់អ្នកប្លែកនិងលេចធ្លោ។ ប្រសិនបើអ្នកកំពុងចូលទីផ្សារជាមួយផលិតផលដែលមិនមានដៃគូប្រកួតប្រជែងដោយផ្ទាល់សូមរកមើលជម្រើសស្រដៀងគ្នាដើម្បីប្រៀបធៀប។ នេះគឺជាអ្វីដែល Williams បានធ្វើជាមួយ Yumy Bear ព្រោះវាពុំមានដៃគូប្រកួតប្រជែងផ្ទាល់នៅក្នុងទីផ្សារនៅពេលបើកដំណើរការនោះទេ។ អ្វីដែលលោកស្រីបានរកឃើញក្នុងអំឡុងពេលស្រាវជ្រាវគឺថាគ្មានផលិតផលស្ករគ្រាប់ណាដែលមានទាំងការវេចខ្ចប់ប្រកបដោយសោភ័ណភាព ជំនួសសុខភាព និងមិនធ្វើឲ្យធាត់ឡើយ។

 

Q

 

/. មានក្រុមសហការីដ៏អស្ចារ្យ

 

ការបង្កើតក្រុមដ៏អស្ចារ្យអាចនាំអ្នកទៅរកភាពជោគជ័យ ជាពិសេសនៅដំណាក់កាលដំបូងនៃការបង្កើតក្រុមហ៊ុន។ នៅពេលអ្នកបង្កើតក្រុមការងារ ដែលមានជំនាញចម្រុះ និងគាំទ្រគ្នាទៅវិញទៅមក ចេះជួយគ្នាក្នុងគ្រាលំបាកនោះរឿងអស្ចារ្យនឹងកើតឡើង។ Williams បានផ្តល់កិត្តិយសចំពោះការរួបរួមនិងមិត្តភាពដ៏អស្ចារ្យនៅក្នុងក្រុមដែលជាមូលហេតុមួយនៃភាពជោគជ័យយ៉ាងឆាប់រហ័សរបស់លោកស្រី។

 

មានឧបសគ្គរាប់មិនអស់ដែលអ្នកនឹងត្រូវប្រឈមមុខជារៀងរាល់ថ្ងៃ។ បើគ្មានក្រុមដែលមានសមត្ថភាពនៅពីក្រោយទេ អ្វីៗនឹងកាន់តែពិបាក។ នេះមានន័យថាពឹងផ្អែកលើមនុស្សដោយទាញយកផលប្រយោជន៍ និងចំណុចខ្លាំងពីពួកគេប្រែទៅជាម៉ាស៊ីនកម្លាំងខ្លាំងដើម្បីជំនះឧបសគ្គនិងធ្វើការជាមួយគ្នា។ ប្រសិនបើអ្នកអាចរួបរួមគ្នាហើយអាចពឹងពាក់គ្នាបានអ្នកនឹងដើរទៅមុខដោយភាពរឹងមាំ។

 

Yy

 

ជាចុងក្រោយ លោកស្រី Erica Williams បានផ្តល់ដំបូន្មានយ៉ាងដូច្នេះថា៖ «អ្នកត្រូវហ៊ានចាប់ផ្តើមអនុវត្តជំហានតូចៗជារៀងរាល់ថ្ងៃដើម្បីទៅកន្លែងដែលអ្នកចង់ក្លាយជា។ មានគោលដៅធ្វើការឆ្ពោះទៅរកនិងដឹងថាគ្រប់ជំហានដែលអ្នកធ្វើមិនថាតូចឬធំអាចធ្វើឱ្យអ្នកខិតជិតបន្តិចម្តងៗដើម្បីឱ្យគោលដៅនោះក្លាយជាការពិត»

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) 

សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងចំណូលច្រើនប្រភពលើសពីប្រាក់ខែ)  តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។

កក់តាម👇  https://t.me/hangchhengH24

 

ាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia