នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ ធនាគារ ABA នឹងធ្វើការជ្រើសរើសបុគ្គលិកជាច្រើននាក់ ដើម្បីឱ្យចូលបម្រើការងារនៅមុខតំណែងជាច្រើនកន្លែងនៅក្នុងធនាគាររបស់ខ្លួន។ ដូច្នេះសម្រាប់បងប្អូនដែលចាប់អារម្មណ៍កុំភ្លេចរៀបចំ CV ទុកឱ្យហើយផង។
បើតាមការបង្ហោះលើផេកផ្លូវការរបស់ ABA Careers បានឱ្យដឹងថា ឆាប់ៗខាងមុខនេះធនាគារ ABA នឹងបើកឱកាសជួបសម្ភាសន៍ផ្ទាល់ជាមួយក្រុមការងារផ្នែកធនធានមនុស្ស រួមនឹងឱកាសការងារជាច្រើនមុខតំណែង។
ដូច្នេះសូមបងប្អូនទាំងអស់គ្នាសូមអញ្ជើញមកសម្ភាសន៍ផ្ទាល់ ដោយភ្ចាប់មកជាមួយប្រវត្តិរូបការងារដែលបង្កើតតាមតំណរលីងខាងក្រោមនេះ នៅទីតាំងមជ្ឈមណ្ឌលបណ្តុះបណ្ដាល ABA បងប្អូនអាចបង្កើតប្រវត្តិរូបការងារតាមលីងនេះបាន៖ https://careers.ababank.com/jobs/m3cxfy3u_7m3efa ។ ដោយការសម្ភាសន៍នឹងធ្វើឡើងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង៖ 8:00 ព្រឹក - 05:00 ល្ងាច ស្ថិតនៅក្នុងទីតាំងមជ្ឈមណ្ឌលបណ្តុះបណ្ដាល ABA៕