សេដ្ឋកិច្ចពិបាក រកស៊ីកាន់តែខាត! នេះជាចំណុចខ្លាំង៤ ដែលអ្នករកស៊ីគួរធ្វើបើមិនចង់ឱ្យអាជីវកម្មខាតដល់ឆ្នាំក្រោយ
ធី ស្រីល័ក្ខOCTOBER 17 202411 views

មួយរយៈចុងក្រោយនេះ ប្រិយមិត្តអ្នកអានប្រាកដជាឃើញថា មានអាជីវកម្មជាច្រើនបាននឹងកំពុងជួបប្រទះជាមួយបញ្ហា រហូតដល់មានអាជីវកម្មខ្លះត្រូវបង្ខំចិត្តបិទទ្វារព្រោះតែមិនអាចទប់ទល់នឹងបញ្ហាបាន។ ហេតុដូចនេះ នៅក្នុងថ្ងៃនេះចាបក្រហម សូមបង្ហាញនូវចំណុចរកស៊ី៤ ដែលម្ចាស់អាជីវកម្មគួរតែផ្លាស់ប្តូរ បើមិនចង់នៅបន្តខាតបង់ទៀត៖

 

១. ចេះធ្វើទីផ្សារ

ឆ្នាំថ្មីអាជីវកម្មកាន់តែកើត ភ្ញៀវកាន់តែខ្សត់ បើយើងនៅតែបន្តរកស៊ីតាមសមាជីវរប្រាកដជាដើរមិនទាន់គេអ្នកក្រោយៗនោះទេ ហេតុនេះហើយត្រូវតែបន្ថែមទៅលើការធ្វើយុទ្ធសាស្រ្តទីផ្សារទាក់ទាញអតិថិជនបន្ថែមទៀតតាមរយៈការធ្វើប្រម៉ូសិន ការផ្សព្វផ្សាយពីសេវាកម្មដែលមានទៅតាមបណ្តាញសង្គមឬការជួលអ្នកផ្សេព្វផ្សាយដែលមានឥទ្ធិពល និងការបង្ហាញពីគុណតម្លៃនៃអាជីវកម្មឱ្យបានទូលំទូលាយដល់ភ្ញៀវ ដើម្បីទទួលបានទំនុកចិត្តពីភ្ញៀវដែលធ្វើឱ្យការលក់កើនចំណូលក៏កើន។

23

២. ផ្តោតលើការផ្តល់សេវាកម្មឱ្យបានល្អបំផុត

នៅក្នុងស្ថានដែលយើងមិនអាចកែប្រែស្ថានការណ៍ខាងក្រៅបាន យើងគួរព្យាយាមកែប្រែស្ថានការណ៍ខាងក្នុង ជាពិសេសផ្ដោតលើការពង្រឹងគុណភាពផលិតផល ឬសេវាកម្ម ប្រព័ន្ធគ្រប់គ្រងជាដើម ធ្វើយ៉ាងណាឱ្យអតិថិជនមានការពេញចិត្តចំពោះផលិតផល ​ឬសេវាកម្មរបស់អ្នកឱ្យកាន់តែខ្លាំងទ្វេដង។ នៅក្នុងកាលៈទេសៈនេះ យើងគួរផ្ដោតលើការកសាងអថិតិជនស្មោះត្រង់ជាមួយអាជីវកម្មរបស់អ្នក ទើបគេបន្តទិញផលិតផល ​ឬសេវាកម្មរបស់អ្នកម្ដងហើយម្ដងទៀត។ ​

 

៣. ពង្រឹងផ្នែកធនធានមនុស្ស

ចំណូលជាផ្នែកមួយ ប៉ុន្តែចំណូលដែលបានរបស់អាជីវកម្មត្រូវពឹងផ្អែកស្ទើរតែ៥០% ពីធនធានមនុស្សដែលជាអ្នកធ្វើ ប្រសិនបើបុគ្គលិកយកចិត្តទុកដាក់បំពេញតួនាទីខ្លួនឯងបានល្អ យកចិត្តទុកដាក់ជាមួយអ្នកទិញ ភ្ញៀវក៏នឹងចូលចិត្តទិញម្តងហើយម្តងទៀត ដូច្នេះនៅពេលរើសបុគ្គលិកត្រូវរើសដោយវិជ្ជាជីវៈ បណ្តុះបណ្តាលដោយមានជំនាញត្រឹមត្រូវទាំងការប្រើប្រាស់ពាក្យសម្តី និងកាយវិការ។

 

៤. ផ្តោតលើសេវាកម្ម

ស្ថានភាពកំពុងលំបាកការពង្រឹងទៅលើសេវាកម្មជាជម្រើសល្អបំផុតដែលម្ចាស់អាជីវកម្មអាចរក្សាអតិថិជនបាន បើការរកស៊ីលំបាកហើយ សេវាកម្មអន់ទៀតនោះ ភ្ញៀវក៏បាត់ចំណូលក៏ធ្លាក់ ចង់មិនចង់អាជីវកម្មគង់នឹងបិទទ្វារ ហេតុនេះដើម្បីកុំឱ្យបញ្ហានេះរីករាលដាលកាន់តែធ្ងន់ធ្ងរម្ចាស់អាជីវកម្មគួរពង្រឹងជាបន្ទាន់មុនបញ្ហាកើតមានឡើងហើយទើបនឹកឃើញចង់កែប្រែ។ ចំពោះចំណុចដែលម្ចាស់អាជីវកម្មអ្នករកស៊ីគួរផ្តោតរួមមានផ្តោតទៅលើអនាម័យធ្វើយ៉ាងណាឱ្យការធ្វើស្អាតមានអនាម័យ បរិយាកាសហាងឬតូបរៀបចំបានស្អាតមានបរិយាកាសល្អ។ គុណភាពផលិតផលដោយធ្វើការពង្រឹងលើបរិមាណនៃផលិតផល និងដាក់តម្លៃមួយដែលសមរម្យអាចទទួលយកបានទាំងអ្នកលក់និងអ្នកទិញ កាលណាដាក់តម្លៃខ្ពស់ពេកអតិថិជនពិបាកទទួលយកក៏ជាកក្តាធ្វើឱ្យបាត់ភ្ញៀវដែរ។ ការទទួលមតិពីអតិថិជនរាល់ពេលមានការកែលម្អទៅលើផលិតឬសេវាកម្ម ស្តាប់ហើយត្រូវកែប្រែប្រសិនបើចំណុចពិតដូចអតិថិជននិយាយ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia