ការស្រាវជ្រាវ៖ មូលហេតុធំៗ៣នេះ ធ្វើឱ្យបុគ្គលិកសាកល្បង ក្នុងរយៈពេល៣ខែ មិនបានជាប់ការងារ
Ping Chou EngOCTOBER 17 202414 views

Performance គឺជារង្វាស់នៃមួយលទ្ធផលនិងអត្តចរិតរបស់បុគ្គលិកម្នាក់ៗ។ ជាក់ស្តែងនៅក្នុងក្រុមហ៊ុនទូទៅគឺគេតែមានច្បាប់ការងារសាកល្បង ក្នុងរយៈពេល៣ខែ​ (Probation) សម្រាប់បុគ្គលិកដែលផ្នែកធនធានមនុស្ស រើសមកថ្មី ដើម្បីតេស្តសមត្ថភាពកការងារនិងដកពិសោធន៍អត្តចរិត ក្នុងនោះក៏មានបុគ្គលិកសាកល្បងខ្លះបានជាប់ការងារនិងខ្លះមិនជាប់ការងារ។

 

យ៉ាងណាមិញផ្អែកតាមការស្រាវជ្រាវពី ក៏បានឱ្យដឹងថាមានមូលហេតុធំ៣ ធ្វើឱ្យបុគ្គលិកសាកល្បង ក្នុងរយៈពេល៣ខែ មិនបានជាប់ការងារ៖

 

. មានលក្ខណៈខុស៖ នៅក្នុងក្រុមហ៊ុនមួយមាន គឺមាន​ចក្ខុវិស័យ១ មានបេសកម្ម១ ដូច្នេះនៅពេលដែលមានបុគ្គលិកមកថ្មី ប្រធានធនធានមនុស្សនិងអ្នកគ្រប់គ្រងនៃផ្នែកណាមួយ ដែលអ្នកដាក់ពាក្យសុំធ្វើការងារនោះ គេនឹងមើលថាអ្នកស័ក្តិសមនឹងផ្នែកដែលអ្នកធ្វើឬទេ មានជំនាញពេញលេញឬពាក់ព័ន្ធលើផ្នែកនោះកម្រិតណា។

 

មួយវិញទៀតតើអត្តចរិតនិងទម្រង់នៃជំនាញទន់របស់អ្នកស័ក្តិសមនឹងការងារនោះទេ ឧទាហរណ៍ដូចជា សមត្ថភាពគ្រប់គ្រងទំហំការងារ កាយវិការ សម្តីសម្តៅ ការស្លៀកពាក់ជាដើម។  ដូច្នេះប្រសិ​នបើអ្នកមានអត្តចរិតខុសពីតួនាទី ខុសពីអ្វីដែលក្រុមហ៊ុនអ្នកត្រូវការខ្លាំងពេកនោះ អត្រានៃការសាកល្បងការងារអ្នកក៏អាចបរាជ័យខ្ពស់ដែរ។

 

. ខ្សោយជំនាញទំនាក់ទំនង៖ អ្នកអាចជាប្រភេទបុគ្គលិកដែលយកចរិតនៅផ្ទះមកបញ្ចេញនៅកន្លែងធ្វើការ ជួនកាលអ្នកមិនសូវទទួលស្តាប់មតិកែលម្អពីមិត្តរួមការងារ ឬមិនចេះធ្វើទំនាក់ទំនងឱ្យបានសមរម្យ។ ហើយនេះជាហេតុផលមួយក្នុងចំណោមហេតុផលជាច្រើន ដែលធ្វើ​ឱ្យអ្នកមិនជាប់ការងារ ព្រោះមិនទទួលបានមតិវិជ្ជមាន ឬក្រេឌីតការងារល្អ សម្រាប់រាយការណ៍ទៅថ្នាក់លើរបស់អ្នក។

 

. មិនអើពើពីច្បាប់ក្រុមហ៊ុន៖ ការមិនអើពើនឹងគោលការណ៍របស់ក្រុមហ៊ុនឬអនុវត្តតាមគោលការណ៍ណែនាំ នៅក្នុងពេលធ្វើការ មិនអនុវត្តតាមការណែនាំរបស់អ្នកគ្រប់គ្រង គ្មានភាពស្មោះត្រង់ មិនបង្ហាញឆន្ទៈពេញលេញក្នុងការគោរពតាមគោលការណ៍របស់ក្រុមហ៊ុន។ ឧទាហរណ៍ ស្ថាប័នរបស់អ្នកអាចមានគោលដៅពាក់ព័ន្ធនឹងការថែរក្សាបរិស្ថាន ប៉ុន្តែអ្នកបែរជាមនុស្សដែលបោះចោលសំរាមមិនត្រឹមត្រូវទៅវិញ៕

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia