ស្រាបៀរថៃហ្គ័រ ក្លាយជាដៃគូសហការជាផ្លូវការរបស់ Manchester United
Daneth MechOCTOBER 17 2024
  • ស្រាបៀរថៃហ្គ័រ បានធ្វើការស្រាវជ្រាវនៅទីផ្សារផ្សេងៗជាច្រើន ដើម្បីស្វែងយល់ពីបទពិសោធន៍របស់អ្នកគាំទ្រ និងបានរកឃើញវិធីក្នុងការផ្សាភ្ជាប់អ្នកគាំទ្រនៅទូទាំងពិភពលោក
  • ៧០% នៃអ្នកគាំទ្រទូទាំងទ្វីបអាស៊ីចង់បានសកម្មភាពផ្សេងៗសម្រាប់ពួកគេ ដើម្បីបង្កើនទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយក្លឹបបាល់ទាត់ដែលពួកគេចូលចិត្ត។ ស្រាបៀរថៃហ្គ័រ នឹងគាំទ្រការភ្ជាប់ទំនាក់ទំនងទាំងនេះ ដែលជាផ្នែកមួយក្នុងការចាប់ផ្តើមដៃគូសហការដ៏គួរអោយរំភើបនេះ។
  • [ភ្នំពេញ, ១៧ តុលា ២០២៤] — ស្រាបៀរថៃហ្គ័រក្លាយជាដៃគូសហការជាផ្លូវការនៃ Manchester United ដោយមានការរួមគ្នារវាងក្រុមហ៊ុនផលិតស្រាបៀរដ៏ល្បីល្បាញនៃតំបន់អាស៊ី និងក្លឹបកីឡាបាល់ទាត់ដ៏មានប្រជាប្រិយភាព និងជោគជ័យបំផុតមួយនៅលើពិភពលោក ដើម្បីបង្កើនបទពិសោធន៍ និងការផ្សាភ្ជាប់ទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងអ្នកគាំទ្រ Manchester United ទូទាំងពិភពលោក។

    ការសហការនេះនឹងចាប់ផ្តើមនៅក្នុងពេលវេលាដ៏គួរអោយរំភើបមួយដែលស្រាបៀរថៃហ្គ័រកំពុងតែវិវត្តន៍ម៉ាកយីហោរបស់ខ្លួនអោយកាន់តែលេចធ្លោ ដែលជាការផ្លាស់ប្តូរថ្មីមួយនៅក្នុងក្រុមហ៊ុន និងសម្រាប់អ្នកប្រើប្រាស់របស់ខ្លួនដែលស្រឡាញ់វិស័យបាល់ទាត់ផងដែរ។ នៅក្នុងដំណាក់កាលដំបូងនៃកិច្ចសហការជាដៃគូនេះ នឹងផ្តោតលើការភ្ជាប់ទំនាក់ទំនងជាមួយអ្នកគាំទ្រនៃ Manchester United ដោយផ្ទាល់នៅតំបន់អាស៊ី តាមរយ:ស្រាបៀរថៃហ្គ័រដែលជា​ស្រាបៀរលំដាប់មួយនៅក្នុងតំបន់អាស៊ី ​ជាមួយនឹងការផ្តល់នូវវេទិកាដ៏ធំទូលាយដើម្បីធ្វើអោយភាពជាដៃគូនេះដំណើរការទៅមុខបាន។

    មុនពេលឈានដល់ការក្លាយជាដៃគូសហការនេះ ស្រាបៀរថៃហ្គ័របានធ្វើការស្ទង់មតិជាមួយអ្នកគាំទ្របាល់ទាត់ចំនួន ២០០០នាក់នៅតំបន់អាស៊ី ហើយលទ្ធផលបានបង្ហាញថា ៧០% នៃអ្នកគាំទ្របាននិយាយថា សកម្មភាពផ្សេងៗដែលមានការចូលរួមពីអ្នកគាំទ្រ គឺពិតជាមានសារៈសំខាន់ក្នុងការបង្កើនទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយក្លឹបបាល់ទាត់ដែលពួកគេគាំទ្រ ហើយ ៦៩% ជឿជាក់ថាសកម្មភាពដែលទាក់ទងនឹងអ្នកគាំទ្រ គឺពិតជាសំខាន់ក្នុងការប្រមូលផ្តុំអ្នកគាំទ្រអោយមានការជួបជុំគ្នា និង៩៥% បញ្ចេញអារម្មណ៍ពិតថា បាល់ទាត់គឺមានសមត្ថភាពក្នុងការបង្រួបបង្រួម និងផ្សាភ្ចាប់ទំនាក់ទំនងនៅក្នុងសហគមន៍អោយកាន់តែមានភាពរឹងមាំ។

    បន្ទាប់ពីទទួលបានព័ត៌មានដ៏មានន័យពីការស្ទង់មតិនេះមក ស្រាបៀរថៃហ្គ័រ និងក្លឹបបាល់ទាត់លំដាប់ទី១ របស់អាស៊ីអាគ្នេយ៍ Manchester United បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយអ្នកគាំទ្រ ដោយផ្តល់ជូននូវសកម្មភាពដ៏រំភើបផ្សេងៗជាច្រើនដូចជា ការទស្សនាការប្រកួតបាល់ទាត់ជាមួយគ្នារវាងអ្នកគាំទ្រ Manchester United និងស្រាបៀរថៃហ្គ័រ ការមានឱកាសក្នុងការឈ្នះរង្វាន់ដើម្បីជួបសមាជិកនៅក្នុងក្រុម Manchester United  ក៏ដូចជាការនាំយកព្រឹត្តិការណ៍បាល់ទាត់នៅតាមដងផ្លូវដំបូងគេមកកាន់តំបន់អាស៊ី ដែលផ្តល់ជូនអ្នកដែលមានទេពកោសល្យនៅក្នុងស្រុកនូវការបណ្តុះបណ្តាល និងការណែនាំពីគ្រូបង្វឹក និងក្លឹបដ៍ឆ្នើមដែលមកពី Manchester United។

    លោក Sean O'Donnell ដែលជានាយកម៉ាកយីហោសកលនៃស្រាបៀរថៃហ្គ័រ បានបង្ហាញពីអារម្មណ៍រំភើបរបស់លោកថា៖ “យើងមានសេចក្តីរីករាយក្នុងការប្រកាសពីការសហការរបស់យើងជាមួយ Manchester United ជាក្លឹបដែលចែករំលែកចំណង់ចំណូលចិត្តរបស់យើងក្នុងការបង្កើតពេលវេលាដែលមិនអាចបំភ្លេចបាន និងអាចភ្ជាប់ទំនាក់ទំនងអ្នកគាំទ្រទូទាំងពិភពលោក។ សម្រាប់ស្រាបៀរថៃហ្គ័រ យើងជឿជាក់ថានៅពេលដែលយើងបង្ហាញភាពអង់អាចនៅក្នុងខ្លួនរបស់យើង ហើយស្រែកហ៊ូរជាមួយគ្នីគ្នារបស់យើង យើងនឹងរកឃើញសក្តានុពលនៅគ្រប់វិសាលភាព។ ការសហការជាមួយ Manchester United នេះឆ្លុះបញ្ចាំងពីការជឿជាក់រួមគ្នាអំពី ភាពរីកច្រើនដែលត្រូវបានជម្រុញដោយការរួមកម្លាំងគ្នាជាធ្លុងមួយ និងភាពក្លាហាន។ នៅពេលដែលយើងត្រៀមខ្លួនក្នុងការបង្ហាញពីទំព័រថ្មីដ៏គួរអោយរំភើបរបស់ស្រាបៀរថៃហ្គ័រនាពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ យើងមានសេចក្តីរំភើបក្នុងការនាំយកនូវកម្លាំងដ៏ពុះកញ្ជៀរដែលជាអារម្មណ៍ដូចថ្ងៃប្រកួតនៅពហុកីឡាដ្ឋាន Old Trafford មកជូនអ្នកគាំទ្រជុំវិញពិភពលោក។”

    លោក Florence Lafaye ដែលជានាយកពាណិជ្ជកម្ម នៅ Manchester United បានលើកឡើងបន្ថែមថា “ការបេ្តជ្ញារបស់ស្រាបៀរថៃហ្គ័រក្នុងការភ្ជាប់ទំនាក់ទំនងអ្នកគាំទ្រជុំវិញពិភពលោក គឺស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយគោលដៅរបស់យើងក្នុងការបង្កើតភាពកាន់តែជិតស្និតរវាង ក្រុមអ្នកគាំទ្រនិងក្លឹបបាល់ទាត់ បន្ថែមទៀត។ ជាមួយគ្នា ដោយការប្រើប្រាស់សក្តានុពល និង ឥទ្ធិពលនៃស្រាបៀរថៃហ្គ័រ យើងទន្ទឹងរង់ចាំក្នុងការបង្កើតបទពិសោធន៍ដ៏ប្លែកៗ និងមិនអាចបំភ្លេចបានសម្រាប់អ្នកគាំទ្ររបស់យើងនៅជុំវិញពិភពលោក ជាពិសេសអ្នកនៅតំបន់អាស៊ីអាគ្នេយ៍ដែលជាផ្នែកដ៏សំខាន់នៃសហគមន៍ Manchester United។

    ការសហការនេះបានប្រកាសមុនការប្រកួត English Premier League (EPL) របស់ Manchester United និង ក្លឹបបាល់ទាត់ Brentford FC ដែលម៉ាកយីហោរបស់ស្រាបៀរថៃហ្គ័រនឹងត្រូវបានបង្ហាញជាលើកដំបូងនៅពហុកីឡាដ្ឋាន Old Trafford ដ៏ល្បីល្បាញ នៅលើផ្ទាំង LED។

    អ្នកគាំទ្រត្រូវបានអញ្ជើញចូលរួមនៅក្នុងដំណើរដ៏រំភើបនេះដោយសារតែស្រាបៀរថៃហ្គ័រ និង Manchester United បានរួមគ្នាក្នុងការបង្កើតបទពិសោធន៍ដ៏មិនអាចបំភ្លេចបាន និងអស្ចារ្យមួយនេះ។ អ្នកគាំទ្រអាចតាមដានបន្ថែមនៅលើគេហទំព័រហ្វេសប៊ុករបស់ស្រាបៀរថៃហ្គ័រ “Tiger Beer (KH)” សម្រាប់ព្រឹត្តិការណ៍ដ៏ពិសេស ប្រូម៉ូសិនផ្សេងៗ និងឱកាសក្នុងការទាក់ទងជាមួយក្លឹបពួកគេចូលចិត្តដែលមិនធ្លាប់ពីមុនមក។

    អត្ថបទពេញនិយមប្រចាំខែ
    អត្ថបទថ្មីៗ
    Footer Background
    Business Cambodia
    បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Cambodia