មិនធម្មតា! ក្រុងសៀមរាប ជាប់លេខ៣ លើពិភពលោក ជាគោលដៅដ៏មានប្រជាប្រិយបំផុតរបស់អ្នកដំណើរអង់គ្លេសសម្រាប់ឆ្នាំ២០២៥
Bunthoeun KoemOCTOBER 17 20243 views

ជាដំណឹងដ៏រំភើបមួយ ខណៈក្រុងសៀមរាប ដែលជារាជធានីអង្គរ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានជាប់ចំណាត់ថ្នាក់លេខ៣ នៅលើពិភពលោក ជាគោលដៅទេសចរណ៍ដែលមានប្រជាប្រិយបំផុតរបស់អ្នកដំណើរអង់គ្លេស សម្រាប់ឆ្នាំ២០២៥។ នេះបើតាមការដកស្រង់គេហទំព័រ Skyscanner កាលពីពេលថ្មីៗនេះ។

 

Img 0174

 

ប្រភពដដែលបានបន្ដទៀតថា សម្រាប់ចំណាត់ថ្នាក់លេខ១ បានទៅលើទីក្រុង Reggio Calabria នៃប្រទេសអ៉ីតាលី និងចំណាត់ថ្នាក់លេខ២ បានទៅលើទីក្រុង Tartu នៃប្រទេសអេស្តូនី។

 

ដោយឡែកក្នុងចំណោមទីក្រុងជាប់ចំណាត់ថ្នាក់ល្អបំផុតទាំង១០នេះ ក៏មានទីក្រុង Panglao នៃសាធារណរដ្ឋហ្វីលីពីន ដែលជាប្រទេសមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជាប់ចំណាត់ថ្នាក់លេខ៧ ហើយទីក្រុង Stuttgart នៃសហព័ន្ធអាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់លេខ៩  និងទីក្រុង Thiuvananthapuram នៃសាធារណរដ្ឋឥណ្ឌា ជាប់លេខ១០៕

 

Img 0175

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia