កម្មវិធីដឹកនាំដោយកូនខ្មែរ១នេះ កំពុងទទួលបរវកញ្ញាមកពី៧៦ប្រទេស ខណៈកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះ
Ping Chou EngOCTOBER 9 20246.3 K views

កម្មវិធីបរវកញ្ញាដឹកនាំដោយកូនខ្មែរ Miss Planet international បច្ចុប្ប​ន្នកំពុងទទួលបវរកញ្ញាជាង៧៦ប្រទេសមកពីជុំវិញពិភពលោក ចូលមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមប្រកួត Miss Planet international  ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ​នេះ។

 

តាមប្រភពផ្លូវការរបស់គេហទំព័រ Miss Planet international បានឱ្យដឹងថាគឺជាកម្មវិធីបវរកញ្ញាផែនដីនេះជាកម្មវិធី ដែលដឹកនាំដោយកូនខ្មែរ បានបង្កើតឡើងក្នុងឆ្នាំ២០១៩ ដោយលោកស្រី Halley Amin ជាផលិតករជនជាតិខ្មែរនិងលោក Pedro Francisco ជាសហស្ថាបនិកព្រមទាំងជានាយកប្រតិបត្តិកម្មវិធីផង។

 

លោកក៏ជាផលិតករដ៏ល្បីឈ្មោះ មានការទទួលស្គាល់ខ្ពស់នៅប្រទេសឥណ្ឌា ដោយធ្លាប់ធ្វើការជាមួយស្ថាប័ន Miss Universe​ ក្នុងវិស័យបវរកញ្ញាតាំងពីឆ្នាំ២០០៧។

Img 9760 Scaled

Img 20200210 224623

 

គួរជម្រាបផងដែរថា កម្មវិធីប្រកួតបវរកញ្ញាផែនដី នេះបង្កើតឡើងក្នុងគោលបំណងរួមមួយគឺ ដើម្បីលើកកម្ពស់ការអភិរក្សភពផែនដីនិងជីវិតមនុស្ស ស្របតាមគោលការណ៍របស់អង្គការសហប្រជាជាតិ។

 

បេសកកម្មរបស់កម្មវិធីគឺដើម្បីបំផុសគំនិតនិងផ្តល់សិទ្ធិអំណាចដល់បេក្ខជន ដែលប្រាថ្នាចង់ធ្វើជាគំរូល្អនៅក្នុងសហគមន៍របស់ពួកគេនិងជុំវិញពិភពលោក ជំរុញឱ្យមានការផ្លាស់ប្តូរប្រសើរឡើងក្នុងសង្គម ពង្រីងសេចក្តីស្រឡាញ់ចំពោះមនុស្ស បរិស្ថាននិងថែរក្សាផែនដី៕

 

អត្ថបទដោយ៖ ពីង ជូអេង 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia