របត់ថ្មី! បច្ចេកវិទ្យាចំនួន៥នេះ នឹងអាចចូលមកផ្លាស់ប្តូរ​ របៀបរស់នៅរបស់មនុស្ស នៅ៣០ឆ្នាំខាងមុខ
Ping Chou EngOCTOBER 17 202415 views

បច្ចេកវិទ្យារីកចម្រើនខ្លាំងបាន ជួយសម្រួលដល់ការរស់នៅរបស់មនុស្សឱ្យកាន់តែងាយស្រួលឡើង។ ទន្ទឹមនឹងភាពងាយស្រួល បច្ចេកវិទ្យាក៏ផ្ដល់នូវគុណវិបត្តិមួយចំនួនផងដែរ​ ជាពិសេសនៅពេលដែល មនុស្សដែលដើរមិនទាន់ការផ្លាស់ប្ដូររបស់បច្ចេកវិទ្យានានានៅលើពិភពលោក។

 

យ៉ាងណាមិញខាងក្រោមនេះគឺជាបច្ចេកវិទ្យានឹងធ្វើឱ្យរឿង៥យ៉ាងនេះ ផ្លាស់ប្ដូរពិភពលោក និងការរស់នៅមនុស្សខ្លាំងបំផុត ចាប់ពី៣០ឆ្នាំតទៅមុខ។  

 

១. ឡានបើកដោយខ្លួនឯង៖ រថយន្ត​ដែល​បើកបរ​ដោយ​ខ្លួន​ឯង​មិន​មែន​ជា​អនាគត​ទេ ពួកគេ​បានកំពុងកើតឡើងចាប់ពីពេលនេះ ទៅបណ្ដើរៗទៅហើយ។ ​ពីមួយថ្ងៃទៅមួយថ្ងៃ បច្ចេកវិទ្យានេះនឹងកាន់តែឆ្លាតវៃ តម្លៃកាន់តែសមរម្យ និងមានអ្នកប្រើប្រាស់កាន់តែច្រើន។

 

 

មនុស្សលែងចង់បើកឡានទៀតហើយ ព្រោះឡានអាចបើកបរដោយខ្លួនឯងមិនដែលនឿយហត់ មិនចេះផឹកស្រាស្រវឹង មិនមានអារម្មណ៍ងងុយដេក ប្រព័ន្ធប្រតិកម្មលឿនជាងមុន ជួយកាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ជាអប្បបរមា។

 

 

២. បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI​ ឆ្លាតដូចមនុស្សពិត៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ឆ្លាតដូចមនុស្សពិត ជាពិសេសទៅលើដំណើរការកុំព្យូទ័រ អាចស្គាល់សំឡេង ការបង្កើតរូបភាព ការរៀនស៊ីជម្រៅ និងក្បួនដោះស្រាយបញ្ហាពិបាកៗផ្សេងទៀត។ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI គឺនឹងចូលមកជំនួសការងារមនុស្សជាច្រើន ឱ្យកាន់តែមានភាពងាយស្រួល លឿន រហ័ស ច្បាស់លាស់ ចំណេញពេលវេលា និងមានផលិតភាពខ្ពស់បំផុត។

 

 

៣. ការបញ្ចូលខួរក្បាលសិប្បនិម្មិតនឹងស្តារការចងចាំដែលបាត់បង់៖ ទៅអនាគតវាអាចក្លាយជាជារឿងដែលអាចទៅរួច ដើម្បីចម្លងផ្នែកតូចៗនៃខួរក្បាលជាមួយនឹងការបញ្ចូលខួរក្បាលសិប្បនិម្មិត ដើម្បីជួសជុលការខូចខាតពីជំងឺភ្លេចភ្លាំង ជំងឺដាច់សរសៃឈាមខួរក្បាល ឬរបួសផ្សេងៗ។

 

 

ឧបករណ៍នេះនឹងដំណើរការដោយជំនួសផ្នែកដែលខូចនៃខួរក្បាលប្រកបដោយប្រសិទ្ធភាពហើយការផ្សាំខួរក្បាលសិប្បនិម្មិតនឹងកាន់តែមានប្រសិទ្ធភាព ក្នុងការចម្លងមុខងារស្មុគស្មាញនៅក្នុងខួរក្បាល ជាក់ស្តែងក្រុមហ៊ុនរបស់Elon Musk ក៏កំពុងស្រាវជ្រាវដាក់ដំណើរការបន្ទះឈីប បង្កើតអង្គចងចាំក្នុងខួរក្បាលមនុស្សផងដែរ។

 

៤. ទេសចរណ៍អវកាស៖ បើបេសសកម្មនៃការឡើងទៅភពអង្គាររបស់ក្រុមហ៊ុន SpaceX ជោគជ័យ គេនឹងរុករក បង្កើតសម្ភារៈ និងផ្នែកសំខាន់សម្រាប់មានជីវិតរស់នៅលើភពអង្គារ នោះវាអាចទៅរួចក្នុងការធ្វើដំណើរទៅកាន់ទីអវកាស។ ក្នុងនោះវា នឹងជួយបើកផ្លូវឱ្យមនុស្សអាចធ្វើ ដំណើរទេសចរណ៍និងកក់កៅអីយានអវកាស ទៅលេងទីអវកាសកាន់តែឆាប់ផងដែរ។

 

 

៥. ការធ្វើដំណើរនឹងលែងសូវស្ទះចរាចរណ៍៖បញ្ហាការកកស្ទះចរាចរណ៍ គឺជាបញ្ហាដ៏ធំមួយ ដែលប្រទេសជាច្រើនកំពុងជួបប្រទះ។ ទន្ទឹមនឹងបញ្ហានេះ វានឹងមានភាពថមថយចុះផងដែរ ក្រោយពេលដែលមនុស្សរកឃើញនូវរបកគំហើញធំៗដូចជា ឡានហោះ បង្កើតរថភ្លើងល្បឿនលឿនបំផុត បំពង់ធ្វើដំណើរក្រោមដីជាដើម។

 

ជារួមមក នេះគ្រាន់តែជាបច្ចេកវិទ្យាដ៏គួរឱ្យចាប់អារម្មណ៍ចំនួន ៥ តែប៉ុណ្ណោះដែលអ្នកគួរតែដឹង និងត្រៀមខ្លួនឱ្យបានល្អជាមួយនឹងរបត់នៃភាពរីកចម្រើនរបស់បច្ចេកវិទ្យា។ ទន្ទឹមនឹងនេះដែរ ក៏នៅមានបច្ចេកវិទ្យាជាច្រើនទៀត នឹងបន្តរីកចម្រើនឥតឈប់ឈរផងដែរ ដែលវាទាមទារឱ្យអ្នកបន្តធ្វើបច្ចុប្បន្នភាពលើជំនាញបច្ចេកវិទ្យាជាប្រចាំ និងត្រូវប្រាកដថាអ្នកដើរទាន់សម័យកាលបច្ចេកវិទ្យា ដើម្បីអាចទាញប្រយោជន៍មហាសាល៕

                                                             

 

Types of Artificial Intelligence

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia