យានយន្ដ ៣ ប្រភេទដែលពាក់ផ្លាកលេខ«នគរបាល» ត្រូវលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងជិត ២ ពាន់គ្រឿង
Bunthoeun KoemOCTOBER 17 2024271 views

អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ នៅមុនបន្ដិចបានចេញសេចក្តីសម្រេចស្តីពីការលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងយានយន្តដែលពាក់ផ្លាកលេខនគរបាលជាតិសរុបជិត ២ ពាន់គ្រឿង នៅក្នុងដំណាក់កាលទី១។

 

យោងតាមសេចក្ដីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់ថា យានយន្តបំពាក់ផ្លាកលេខនគរបាលជាតិ ដែលត្រូវបានលុបទិន្នន័យចេញពីបញ្ជីគ្រប់គ្រងដំណាក់កាលទី១ មានសរុប ចំនួន ១,៩៤៧គ្រឿង។ ដោយក្នុងនោះរថយន្តទេសចរណ៍មានចំនួន ១,១៣៩គ្រឿង រថយន្តដឹកទំនិញធុនស្រាលមានចំនួន ១៦២គ្រឿង និងទោចក្រយានយន្តមានចំនួន ៦៤៦គ្រឿង។

 

នៅក្នុងសេចក្ដីសម្រេចដដែលបានបញ្ជាក់ថា នាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលមាននៅក្នុង តារាងឧបសម្ព័ន្ធត្រូវមានចំណាត់ការ និងអនុវត្តតាមសេចក្តីសម្រេចនេះ ឱ្យមានប្រសិទ្ធភាពចាប់ ពីថ្ងៃចុះហត្ថលេខាតទៅ៕

 

463846229 1100190678133296 7604412667367382944 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia