ការសាងសង់បានផ្ដើមហើយ! តើគម្រោងព្រែកជីកហ្វូណនតេជោនឹងបញ្ចប់នៅឆ្នាំណា?
Bunthoeun KoemAUGUST 5 20243.5 K views

គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងផ្លូវទឹកប្រវត្ដិសាស្ដ្រតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនទន្លេទៅកាន់កំពង់ផែសមុទ្រ និងត្រូវបានបៀបចំពិធីបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។ តាមការបញ្ជាក់ពីឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា គម្រោងនេះនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៨។

454028734 122203669382029244 252800114279684430 N

ថ្លែងនៅក្នុងពិធីខាងលើឯកឧត្ដមបានបញ្ជាក់យ៉ាងដូច្នេះថា «គម្រោងនេះនឹងប្រើប្រាស់ពេលសាងសង់ប្រមាណ ៤៨ ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ ប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក»។ ក្នុងនាមជាអ្នកដឹកនាំ និងមន្ដ្រីបច្ចេកទេសនៃស្ថាប័នទទួលបន្ទុកអនុវត្ដ ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានប្ដេជ្ញាចិត្ដ និងឆន្ទៈខ្ពស់ អនុវត្ដការងារសាងសង់ព្រែកជីកហ្វូណនតេជោនេះឲ្យលេចចេញជារូបរាងក្នុងឆ្នាំ២០២៨ ខាងមុខដើម្បីបន្សល់ទុកជាសមិទ្ធផលប្រវត្ដិសាស្ដ្រសម្រាប់កូនខ្មែរគ្រប់ៗជំនាន់តទៅមុខទៀត។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោមានប្រវែងសរុប ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។

គម្រោងនេះចែកចេញជា ២ កំណាត់ ដោយក្នុងកំណាត់ទី១ ចាប់ផ្ដើមពីព្រែកតាកែវនៃទន្លេមង្គ ទៅព្រែកពោធិ៍នៃទន្លេបាសាក់ មានប្រវែង ២១ គីឡូម៉ែត្រ និងកំណាត់ទី២ ចាប់ផ្ដើមពីទន្លេបាសាក់ខេត្ដតាកែវ ទៅដល់សមុទ្រខេត្ដកែប មានប្រវែង ១៥៩ គីឡូម៉ែត្រ៕

454259838 479556001543573 5976598989872491183 N

453918871 479555964876910 3877004377214117423 N

454198441 479555954876911 292562619195947982 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia