ក្រុមហ៊ុនធំ ១ របស់អាមេរិក ជ្រើសរើសកម្ពុជាជាមូលដ្ឋានផលិតកម្មសកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក
Bunthoeun KoemMAY 5 20252 K views

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ នៅវិមានរដ្ឋាភិបាល ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ លោក Adam Trina នាយកប្រតិបត្តិក្រុមហ៊ុន Montana Fly Co., Ltd. តាមរយៈ លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិកប្រចាំនៅកម្ពុជា (AmCham) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

494695599 122258823536029244 443256827806625726 N

 

ដោយទទួលបានការគាំទ្រ និងអនុសាសន៍ណែនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្រុមហ៊ុន សហរដ្ឋអាម៉េរិក Montana Fly តាមរយៈ ក្រុមហ៊ុន Fishing Fly Cambodia Co., Ltd. ដែលជាក្រុមហ៊ុន បុត្រសម្ព័ន្ធក្រោមការគ្រប់គ្រងរបស់ខ្លួន១០០% បានប្តេជ្ញាចិត្តបន្តពង្រីកការវិនិយោគរបស់ខ្លួននៅប្រទេស កម្ពុជា និងយកកម្ពុជាជាមូលដ្ឋានផលិតកម្មសកល សម្រាប់ផ្គត់ផ្គង់ទីផ្សារពិភពលោក។

 

សូមជម្រាបដែរថា Montana Fly ជាក្រុមហ៊ុនផលិតនុយសន្ទូចសម្រាប់ស្ទូចត្រីដ៏ធំបំផុត នៅលើ ពិភពលោក ដែលផលិតផលរបស់ខ្លួនត្រូវបានលក់ចែកចាយទៅកាន់ ទ្វីបអាមេរិកខាងជើង និងសហភាព អឺរ៉ុប។ ក្រុមហ៊ុនបានសម្រេចចិត្តជ្រើសរើសយកប្រទេសកម្ពុជា ជាមជ្ឈមណ្ឌលផលិតកម្មគោលរបស់ខ្លួន ដោយកត្តាអំណោយផលរបស់កម្ពុជា រួមមានគោលនយោបាយគាំទ្រដល់ការធ្វើធុរកិច្ចរបស់រាជរដ្ឋាភិបាល កម្ពុជា ដែលផ្តល់លទ្ធភាពឱ្យវិនិយោគិនបរទេសមានសិទ្ធជាម្ចាស់ ១០០% លើធុរកិច្ចរបស់ខ្លួន, ក៏ដូចជា ការវិនិយោគជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលទៅលើ វិស័យហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម ជាមួយនឹង កម្លាំងពលកម្មប្រកបដោយផលិតភាពខ្ពស់ និងមានវ័យក្មេង បើកទូលាយទទួលយកការបណ្តុះបណ្តាល ថ្មីៗ ព្រមទាំងអាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អប្រសើរ។

 

បច្ចុប្បន្ននេះ ក្រុមហ៊ុនបាននឹងផ្តល់ ការងារប្រមាណ ៦៥០កន្លែង និងបានប្តេជ្ញាបន្តពង្រីកការវិនិយោគ សំដៅបន្តផលិតកម្មរបស់ខ្លួននៅក្នុង ប្រទេសកម្ពុជាទៅមុខទៀត៕

 

494696937 122258814452029244 8643557938058892056 N

494752419 122258823578029244 5379253226590295522 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia