តិចអត់ដឹង! នេះជាការ.ងារទាំង១០ ទទួលបានប្រា.ក់ខែខ្ពស់បំផុតនៅកម្ពុជា ក្នុងឆ្នាំ២០២៥
Kan DaraMAY 1 20255.1 K views

ក្នុងឆ្នាំ២០២៥ ទីផ្សារការងារនៅកម្ពុជាមានសន្ទុះលូតលាស់គួរឲ្យកត់សម្គាល់ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យា ហិរញ្ញវត្ថុ និងវិស្វកម្ម ដោយសារយុទ្ធនាការ​របស់រដ្ឋាភិបាលដូចជា “Cambodia Digital” និងកំណើននៃការវិនិយោគពីបរទេស។ ខាងក្រោមនេះ គឺជាអាជីពដែលមានប្រាក់ខែខ្ពស់ជាងគេទាំង ១០ និងកំពុងពេញនិយមខ្លាំងនៅកម្ពុជា យោងតាម Pay Lab៖

 

១/. នាយកប្រតិបត្តិ (CEO) ជាអ្នកដឹកនាំកំពូល ក្រុមហ៊ុនផ្អែកលើគំនិតយុទ្ធសាស្ត្រ និងការគ្រប់គ្រងប្រតិបត្តិការទាំងមូល។ ទទួលបានប្រាក់ខែចន្លោះពី  ៣,២៤៦,៣០០ រៀល/ខែ (ប្រហែល ៨០០ ដុល្លារ/ខែ) ដល់ ៥,៨០០,០០០ រៀល/ខែ (ប្រហែល ១៤១៥ ដុល្លារ/ខែ) ទៅតាមទំហំនៃទំនួលខុសត្រូវ។

 

២/. វិស្វករសូហ្វវែរ (Software Engineer) អភិវឌ្ឍន៍ និងថែទាំប្រព័ន្ធ Software ដែលជាជំនាញមានតម្រូវការខ្ពស់នាពេលបច្ចុប្បន្ន។ ទទួលបានប្រាក់ខែជាមធ្យម ៣,២៣២,៥៤០ រៀល/ខែ (ប្រហែល ៨០០ ដុល្លារ/ខែ)។

 

៣/. អ្នកគ្រប់គ្រងទីផ្សារ (Marketing Manager) គ្រប់គ្រងយុទ្ធសាស្ត្រទីផ្សារ ដើម្បីជំរុញការលក់និងការទទួលស្គាល់ម៉ាកយីហោ។ ទទួលបានប្រាក់ខែជាមធ្យម ៣,០៥៧,៦៦០ រៀល/ខែ (ប្រហែល ៧៥០ ដុល្លារ/ខែ)។

 

៤/. នាយកផ្នែក IT (IT Director)៖ ត្រូវមានភារកិច្ចដឹកនាំផ្នែកបច្ចេកវិទ្យាព័ត៌មាន និងធានាថាការប្រើប្រាស់បច្ចេកវិទ្យាសមស្របនឹងគោលបំណងអាជីវកម្ម។ ទទួលបានប្រាក់ខែជាមធ្យម ៣,០៣២,៥៤០ រៀល/ខែ (ប្រហែល ៧៥០ ដុល្លារ/ខែ)។

 

៥/. គណនេយ្យករជាន់ខ្ពស់ (Senior Accountant)៖ គ្រប់គ្រងកំណត់ត្រាហិរញ្ញវត្ថុ និងធានាការអនុវត្តតាមច្បាប់ហិរញ្ញវត្ថុ។ ទទួលបានប្រាក់ខែជាមធ្យម ៣,០២១,៣៩០ រៀល/ខែ (ប្រហែល ៧៥០ ដុល្លារ/ខែ)។

 

/. នាយកមជ្ឈមណ្ឌល Call Center (Call Centre Director)គ្រប់គ្រងប្រតិបត្តិការហៅចូល-ចេញ និងធានាការបម្រើសេវាកម្មជូនអតិថិជនបានល្អ។ ទទួលបានប្រាក់ខែជាមធ្យម ២,៩២៥,៣៨០ រៀល/ខែ (ប្រហែល ៧២០ ដុល្លារ/ខែ)។

 

៧/. ប្រធានផ្នែកអភិវឌ្ឍអាជីវកម្ម (Business Development Manager) សិក្សាស្រាវជ្រាវរកឃើញឱកាសអាជីវកម្មថ្មី និងជួយបង្កើនចំណូលសរុប។ ទទួលបានប្រាក់ខែជាមធ្យម ២,៩១៥,២៦០ រៀល/ខែ (ប្រហែល ៧២០ ដុល្លារ/ខែ)។

 

៨/. នាយកផ្នែកជួលអចលនវត្ថុ (Leasing Director)៖ គ្រប់គ្រងសកម្មភាពជួលអចលនវត្ថុ ដើម្បីធានាបានចំណូលជូនដល់ម្ចាស់គម្រោង ឬស្ថាបនិក។ ទទួលបានប្រាក់ខែជាមធ្យម ២,៨៤៧,៩១០ រៀល/ខែ (ប្រហែល ៧១០ ដុល្លារ/ខែ)។

 

៩/. អ្នកជំនាញផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT Specialist / Cybersecurity Expert)ជំនាញផ្នែកសុវត្ថិភាពសង្គមឌីជីថល កំពុងមានតម្រូវការខ្ពស់ក្នុងសហគ្រាសធំៗ។ ទទួលបានប្រាក់ខែជាមធ្យម ២,៦០០,០០០ ទៅ ៣,០០០,០០០ រៀល/ខែ (ប្រហែល ៦៣០ ដល់ ៧៣០ ដុល្លារ/ខែ)។

 

១០/. វិស្វករសំណង់ (Civil Engineer / Construction Project Manager)គ្រប់គ្រងគម្រោងសំណង់ធំៗ រួមទាំងផ្លូវ អាគារ និងសំណង់បន្ទាន់ផ្សេងៗ។ ទទួលបានប្រាក់ខែជាមធ្យម ២,៥០០,០០០ ទៅ ២,៩០០,០០០ រៀល/ខែ (ប្រហែល ៦១០ ដល់ ៧១០ ដុល្លារ/ខែ)។

 

គួរជម្រាប់ផងដែរថា មនុស្សម្នាក់ដែលធ្វើកានៅក្នុងប្រទេសកម្ពុជានឹងទទួលបានប្រាក់ចំណូលជាមធ្យមប្រហែល ៣៩,៧១៨,៩០០រៀលក្នុងមួយឆ្នាំ ខណៈប្រាក់ខែជាមធ្យមទាបបំផុតប្រមាណ ១០,០៥៧,៩០០រៀលក្នុងមួយឆ្នាំ រហូតដល់ប្រាក់ខែជាធម្យមខ្ពស់បំផុតគឺ ១៧៧,៥៩៩,៦០០រៀលក្នុងមួយឆ្នាំ ខណៈប្រាក់ខែខ្ពស់ឬទាប អាស្រ័យលើតួនាទី ប្រភេទឧស្សាហកម្ម និងបទពិសោធន៍ការងារជាក់ស្តែង៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

 

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia