រួសរាន់ឡើង! ចង់ដឹងកម្រិតភាសាអង់គ្លេសខ្លួនឯងកម្រិតណា អាចទៅតេស្តជាមួយសាលា ACE ដោយឥ.តគិតថ្លៃបាន
ធី ស្រីល័ក្ខMAY 1 2025738 views

មានបងប្អូនមួយចំនួនទៀត ចង់ដឹងពីសមត្ថភាពកម្រិត IELTS របស់ខ្លួនឯងថាខ្លាំងអង់គ្លេសកម្រិតណាដើម្បីត្រៀមខ្លួនប្រឡងទៅរៀននៅក្រៅប្រទេសតែមិនដឹងទៅតេស្តនៅទីណា នាពេលនេះលេងជាបញ្ហាហើយ។

 

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់សាលា ACE បានឱ្យដឹងថា ក្នុងឱកាសអបអរខួបទី ៣៣ឆ្នាំនៅកម្ពុជា សាលា ACE​ នឹងផ្តល់ជូនការធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេសចំនួន ៣,៣០០ នាក់​ ដោយឥតគិតថ្លៃ និងអាហារូបករណ៍រហូតដល់ ១០០% ចំនួនមួយឆ្នាំដល់សិស្សនិស្សិត ៣៣នាក់ផងដែរ។

២៦

គួរបញ្ជាក់ថា សម្រាប់ការធ្វើតេស្តនេះដែរ គឺនឹងប្រព្រឹត្តិឡើងនៅថ្ងៃ សៅរ៍ អាទិត្យ ទី៣-៤ ខែឧសភា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៦ល្ងាច គ្រប់សាខាសាលា ACE ដែលមានដូចជា៖ អេស៊ីអ៊ី សម្តេចប៉ាន (០២៣ ២១៨ ៣១៨) អេស៊ីអ៊ី សន្ធរម៉ុក(០២៣ ៨៨១ ០២៥) អេស៊ីអ៊ីទួលទំពូង(០២៣ ២២២ ៣២៥) អេស៊ីអ៊ី ទួលគោក(០២៣ ៨៨៤ ២១២) អេស៊ីអ៊ី ចាក់អង្រែ (០២៣ ២៣១ ១០០) អេស៊ីអ៊ី សៀមរាប (០៦៣ ៩៦៤ ២៣០)៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia