ទៅរៀននៅចិន មិនអស់ថ្លៃសាលា មានផ្តល់ប្រា.ក់ខែចន្លោះ៥០០ដុល្លា.រ សម្រាប់និស្សិតខ្មែរ រៀនមុខជំនាញ៣នេះ
Ping Chou EngMAY 6 2025700 views

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិនបានសហការជាមួយសកលវិទ្យាល័យ នានាក្នុងប្រទេសចិន ដើម្បីផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅបន្តការសិក្សា។ ក្នុងនោះនៅសាកលវិទ្យាល័យ Beijing Technology and Business University (BTBU) បានផ្តល់អាហារូបករណ៍ចំនួន២០កន្លែង សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ដែលចូលរៀននៅដើមខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

 

អាហារូបករណ៍ខាងលើនេះមានផ្តល់ជូន ថ្លៃសិក្សា កន្លែងស្នាក់នៅ ការធានារ៉ាប់រងសុខភាព និងប្រាក់ឧបត្ថម្ភប្រចាំខែ ដោយប្រាក់ឧបត្ថម្ភប្រចាំខែ សម្រាប់ថ្នាក់បណ្ឌិត មានចំនួន(៣ ៥០០ យ័ន/ខែ) សើ្មនឹងចន្លោះ៤៨០ដុល្លារ និងថ្នាក់អនុបណ្ឌិត មាន(៣០០0 យ័ន/ខែ) ស្មើនឹងចន្លោះ ៤១២ដុល្លារ ខណៈសំបុត្រយន្តហោះទៅមក និងការចំណាយផ្សេងៗជាបន្ទុករបស់និស្សិតផ្ទាល់ខ្លួន។

 

សម្រាប់ជំនាញសិក្សាសកលវិទ្យាល័យមានផ្តល់ជូនលើថ្នាក់បណ្ឌិតមានដូចជា រដ្ឋបាលធុរកិច្ច (Business Administration) និងសេដ្ឋកិច្ចអនុវត្ត (Applied Economies) ។ ចំណែកឯជំនាញសិក្សាថ្នាក់អនុបណ្ឌិត មានដូចជា រដ្ឋបាលធុរកិច្ច (Business Administration) និងធុរកិច្ចអន្តរជាតិ (International Business)។

 

អាហារូបករណ៍នេះនឹងបើកឱ្យស្នើដាក់ពាក្យ រហូតដល់ថ្ងៃផុតកំណត់ទី ១៦ ខែឱសភា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច ដោយឯកសារទាំងអស់ ដែលមានក្នុងលក្ខខណ្ឌដាក់ពាក្យរួចត្រូវផ្ញើទៅកាន់អ៊ីម៉ែលក្នុងទម្រង់ជា PDF ហើយរាល់ដំណើរការនិតីវិធីអាហារូបករណ៍ទាំងនេះមិនតម្រូវឱ្យមានការបង់ប្រាក់ឡើយ។

 

ដូច្នេះសម្រាប់ការដាក់ពាក្យស្នើសុំ ដំណើរការជ្រើសរើសនិងឯកសារដែលមានតម្រូវការតាមលក្ខខណ្ឌ សូមលោកអ្នកស្វែងព័ត៌មានបន្ថែម ឬទាក់ទងទៅកាន់ការិយាល័យផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន ដែលមានអាសយដ្ឋានស្ថិតនៅអគារមជ្ឍមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច (Business Development Centre-BDC) ជាន់ទី១៦ ផ្លូវ OCIC សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឬទំនាក់ទំនងទៅតាមក្រុមតេឡេក្រាម ដែលមាន QR កូដក្នុងលិខិតខាងក្រោម៕

 

 

494743503 725970790390931 6601465272594056917 N

 

494796587 725971500390860 6632314454827006589 N

 

495056598 725971497057527 2713356378678834772 N

 

494716783 725971510390859 5089630639677097809 N

 

 

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia