អ្នកជំនាញបង្ហាញទំហំដែលអ្នកវិនិយោគគួរទិញ បើចង់ឲ្យត្រូវនឹងតម្រូវការទីផ្សារ
Bunthoeun KoemMAY 5 202555 views

បើនិយោគពីការវិនិយោគអចលនទ្រព្យ គឺដីមានភាពនិយមខ្លាំងបើប្រៀបធៀបទៅនឹងប្រភេទអចលនទ្រព្យដទៃទៀត។ ហើយគោលបំណងនៃការវិនិយោគដីនេះ ភាគច្រើនគឺទិញទុកឡើងថ្លៃ នឹងលក់ចេញដើម្បីទាញយកផលចំណេញនៅពេលសមស្របណាមួយ ឬខ្លះទៀតទិញទុកសម្រាប់ជួលដើម្បីទទួលបានលំហូរសាច់ប្រាក់ប្រចាំខែជាដើម។

យ៉ាងណាការវិនិយោគដីធ្លីនេះ ចាំបាច់តម្រូវឲ្យយើងជ្រើសរើសទីតាំងល្អ ដូចជានៅក្នុងក្រុង ជាយក្រុង និងតំបន់ដែលត្រៀមក្នុងការអភិវឌ្ឍនាពេលអនាគតផងដែរ។ ប៉ុន្ដែក្នុងចំណោមទីតាំងដីទាំង ៣ នេះគឺដីនៅក្នុងក្រុងឬតំបន់អភិវឌ្ឍន៍រួចហើយ គឺមានតម្រូវការប្រើប្រាស់ខ្លាំងជាងគេ ដែលធ្វើឲ្យអ្នកវិនិយោគភាគច្រើនសម្រុកទៅតំបន់នេះ។

 

ត្បិតស្ថិតនៅទីតាំងល្អ ងាយស្រួលវៃចេញពិតមែន វិនិយោគដីក្នុងក្រុងនេះ អ្នកវិនិយោគក៏ត្រូវគិតលើទំហំ និងប្រភេទដីផងដែរ។ ព្រោះថាបើទិញដីមានទំហំតូចពេក នោះក៏ពិបាកនៅក្នុងការប្រើប្រាស់សម្រាប់អ្នកដែលទិញបន្ដដែរ ដូច្នេះទេការវិនិយោគដីនៅក្នុងក្រុងនេះ ក៏ត្រូវជ្រើសរើសឲ្យបានសមស្របដែរ។

 

487860908 3411903078946102 1885738097644616766 N

 

ជាមួយគ្នានេះ លោក សន សៀប ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងពីទំហំ និងប្រភេទដីដែលល្អសម្រាប់អ្នកវិនិយោគដែលចង់ទិញនៅក្នុងក្រុង ដើម្បីកុំឲ្យខុសខ្នាតសម្រាប់អ្នកដែលចង់អភិវឌ្ឍន៍បន្ដ និងល្អសម្រាប់ការលក់ចេញ ឬជួល។

 

ថ្លែងប្រាប់ Business Cambodia លោកបានបញ្ជាក់ដូច្នេះថា «បើយើងចង់ទិញដីក្នុងក្រុង តើទិញដីលំនៅឋាន ឬដីពាណិជ្ជកម្ម ? ជាទូទៅដីពាណិជ្ជកម្មងាយស្រួលលក់ចេញ ព្រោះមានតម្រូវការសាងសង់ និងអភិវឌ្ឍន៍ច្រើនជាង។ អ៊ីចឹងតើទំហំប៉ុន្មានដែលសមរម្យ? បើយើងទិញដីនៅទីប្រជុំជន ឧទាហរណ៍នៅបឹងកេងកង តំបន់ហ្នឹងទិញទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ ឬ ៣០ ម៉ែត្រ x ៤០ ម៉ែត្រគឺទំហំល្អ។ ដោយសារដីទំហំហ្នឹងគេអាចធ្វើទៅជាផ្ទះល្វែង សណ្ឋាគារ ឬធ្វើជាអគារពហុបំណងផ្សេងទៀតបានស្រួល»

 

ប្រធានសមាគមរូបនេះបន្ដថា «បើយើងទិញដីសម្រាប់ផ្ទះ ឬហាង យ៉ាងហោចណាស់ទិញឲ្យបាន ២ ល្វែង។ ១ល្វែងជួលបានតិច ២ ល្វែងគឺល្មមដែលគេអាចជួលបើកអាជីវកម្មខ្នាតមធ្យម និងខ្ពស់ ឬធ្វើជាក្រុមហ៊ុន ធ្វើជាសាខាធនាគារនិងផ្សេងៗបាន»

 

លោកបន្ថែមថា ដីនៅក្នុងក្រុង ឬតំបន់ដែលអភិវឌ្ឍន៍រួចហើយនេះមានតម្លៃថ្លៃបើធៀបទៅដីនៅតំបន់កំពុងអភិវឌ្ឍន៍ និងដីនៅតំបន់ត្រៀមអភិវឌ្ឍន៍ ប៉ុន្ដែវានៅតែជាជម្រើសទី១សម្រាប់ការវិនិយោគ៕

 

135200001

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia