កាន់តែងាយស្រួល! ការផ្ទេរកម្មសិទ្ធិ ឬទិញលក់អចលនទ្រព្យ នឹងត្រូវធ្វើនៅលើប្រព័ន្ធអនឡាញ
Bunthoeun KoemJULY 5 2025471 views

នៅពេលខាងមុខ ការផ្ទេរសិទ្ធិដីធ្លី ឬការទិញលក់អចលនទ្រព្យទាំងអស់ នឹងត្រូវធ្វើនៅលើប្រព័ន្ធអនឡាញដោយម្ចាស់កម្មសិទិ្ធផ្ទាល់តែម្ដង ដោយពុំចាំបាច់ឆ្លងកាត់មេភូមិ មេឃុំ ឬទៅកាន់ច្រកចេញចូលតែមួយទៀតនោះទេ ខណៈក្រសួងបានបង្កើតនូវសេវាគាប់ចិត្ដដែលធ្វើយ៉ាងណាឲ្យសេវាកម្មកាន់តែទៅជិតពលរដ្ឋ។ នេះបើតាមការបញ្ជាក់ពីឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់។

513224818 1128698625967999 3912213757419096788 N

យោងតាមការចេញផ្សាយដោយក្រសួង ឯកឧត្ដមឧបនាយករដ្ឋមន្ដ្រីបានបញ្ជាក់យ៉ាងដូច្នេះថា «ពីពេលនេះទៅមុខ ខ្ញុំបានឯកភាពជាមួយក្រសួងមហាផ្ទៃហើយថា ការទិញលក់បន្ដ​អត់ចាំបាច់មានភូមិមានឃុំអីទៀតទេ។ ហើយដើម្បីដោះស្រាយបញ្ហានេះជាកញ្ចប់តែម្ដងក្នុងការស្នើសុំអីហ្នឹងគឺខ្ញុំដាក់ទៅសេវាអនឡាញទាំងអស់។ អ៊ីចឹងថ្ងៃក្រោយចង់លក់ដូរ ចង់ផ្ទេរចង់អីទៅអនឡាញទាំងអស់»។

ដូច្នេះមានន័យថា ប្រជាពលរដ្ឋដែលមានបណ្ណកម្មសិទ្ធិរួចរាល់ ចង់ផ្ទេរកម្មសិទ្ធិអចលនទ្រព្យទៅប្រពន្ធឬកូន គឺអាចធ្វើបាននៅទូរស័ព្ទដៃ ដោយមិនចាំបាច់ទៅកាន់ច្រកចេញចូលតែមួយនោះទេ។ ហើយអ្វីៗដែលប្រជាពលរដ្ឋចង់បានគឺស្ថិតនៅលើបាតដៃទាំងអស់។ ជាមួយគ្នានេះ សម្រាប់ពលរដ្ឋដែលលក់ផ្ទះ ឬដីធ្លី ក៏អាចធ្វើការដាក់កល់នៅលើអេបរបស់ក្រសួងបានផងដែរ។

ប៉ុន្ដែយ៉ាងណាឯកឧត្ដមឧបនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់ដែរថាសម្រាប់សេវាកម្មមួយចំនួនទៀត នៅតែឲ្យម្ចាស់កម្មសិទ្ធិអចលនទ្រព្យទាំងអស់ត្រូវមកធ្វើដោយផ្ទាល់នៅច្រកចេញចូលតែមួយដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia