ឱកាសល្អបានមកដល់ទៀតហើយ សម្រាប់បងប្អូនដែលកំពុងស្វែងរកវគ្គសិក្សាដែលអាចផ្តល់ជំនាញមួយច្បាស់លាស់ រៀនចប់អាចចេញធ្វើការឬ ចេញរកស៊ីបាន ពេលនេះ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានបើកវគ្គបង្រៀនថ្មីលើជំនាញមានទីផ្សារចំនួន៣ ជំនាញដោយឥតគិតថ្លៃរួមមាន ៖
១.ការផលិតនំ វេនសិក្សា៖ ចន្ទ-សុក្រ (ព្រឹក), ចន្ទ-សុក្រ (យប់)
២.ធុរកិច្ចភេសជ្ជៈ (ការឆុងកាហ្វេ និងភេសជ្ជៈ) វេនសិក្សា៖ ចន្ទ-សុក្រ (រសៀល)
៣-ការរចនាក្រាហ្វិកដោយកុំព្យូទ័រ (ត្រូវចេះប្រើប្រាស់កុំព្យូទ័រខ្លះៗ) វេនសិក្សា៖ ចន្ទ-សុក្រ (រសៀល), ចន្ទ-សុក្រ (យប់)
សម្រាប់អត្ថប្រយោជន៍ដែលសិស្សទទួលបានពីវគ្គបណ្តុះបណ្តាលនេះមានដូចជា៖
- ជំនាញមួយច្បាស់លាស់ដែលទីផ្សារកំពុងត្រូវការ
- ឱកាសការងារសមរម្យ និងចំណូលទៀងទាត់
- ប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុង១ខែ សម្រាប់សិស្សដែលមានប័ណ្ណសមធម៌ ឬ ប័ណ្ណសំគាល់គ្រួសារងាយរងហានិភ័យ
គួរបញ្ជាក់ថា សម្រាប់ការចុះឈ្មោះចូលរៀនអាចចូលតាមរយៈលីង https://scholarship.tvet.gov.kh/.../64d49368c76cb4475c0d5... កាលបរិច្ឆេទទទួលពាក្យ៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅវគ្គសិក្សាថ្មីនេះនឹងចាប់ផ្តើមនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ ព័ត៌មានលំអិតអាចទំនាក់ទំនងទូរស័ព្ទលេខ៖ 012328933, 081 429 969, 012 403 644, 093 808 057, 071 643 5388៕