ធនាគារ វីង បើកសម្ពោធសាខាថ្មីនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ
Daneth MechFEBRUARY 28 2023

រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣៖   ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មី បំផុតរបស់ខ្លួននៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ព្រមទាំង​ឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

ដើម្បីអបអរសារទរដល់ការបើកសម្ពោធសាខាថ្មីនេះ ធនាគារ វីង បានដាក់ដំណើរការសេវាកម្មបើកប្រាក់បៀវត្សរ៍ដ៏ពិសេស ដែលអនុញ្ញាតឲ្យអតិថិជនជានិយោជកទាំងអស់ អាចចូលប្រើប្រាស់​កម្មវិធីប្រាក់បៀវត្សរ៍បានតាមរយៈ ប្រព័ន្ធ iBanking របស់ធនាគារ វីង ដោយឥតគិតថ្លៃ។

​និយោជិតទាំងអស់ក៏អាចធ្វើការដកប្រាក់បៀវត្សរ៍ពីភ្នាក់ងារវីង សាខាធនាគារ  ការិយាល័យកណ្តាល និងទូATMរបស់ធនាគារ វីង ទូទាំងប្រទេសដោយឥតគិតថ្លៃផងដែរ។ 

ទាំងនិយោជកនិងនិយោជិត ក៏មានសិទ្ធិទទួលបានប្រាក់កម្ចីឌីជីថលដោយមិនត្រូវការទ្រព្យបញ្ចាំ ខណៈធនាគារ វីង ក៏មានការផ្តល់ជូនអត្រាប្រាក់សមរម្យ​សម្រាប់គណនីសន្សំផងដែរ។ បន្ថែមពីនេះអតិថិជនដែលមានគណនីប្រាក់បៀវត្សរ៍អាចធ្វើការស្នើសុំកាតឥណទាននិងកាតឥណពន្ធ វីងវីសា ដោយឥតគិតថ្លៃសេវាសម្រាប់ឆ្នាំដំបូង។

Photo 2023 02 24 16 10 43

Photo 2023 02 24 16 12 10

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង  បានមានប្រសាសន៍ថា៖ “តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមជ្ឈមណ្ឌលដ៏ធំមួយសម្រាប់ក្រុមហ៊ុនអន្តរជាតិក្នុងប្រទេសកម្ពុជា។ យើងបាន​បង្កើតផលិតផលក៏ដូចជាសេវាកម្មនានាជាច្រើន​ ដើម្បីបំពេញតម្រូវការរបស់អតិថិជននៅទីនេះ។” 

បន្ទាប់ពីសម្ពោធ​អាជ្ញាបណ្ណធនាគារពាណិជ្ជជាផ្លូវការ ធនាគារ វីងបានពង្រីកបណ្តាញធនាគាររបស់ខ្លួនទៅកាន់ទីតាំងយុទ្ធសាស្រ្តចំនួន៩ បន្ថែមពីលើទីស្នាក់ការកណ្តាលរបស់ខ្លួនដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ។ 

កាលពីឆ្នាំ២០២២កន្លងទៅនេះ ធនាគារ វីង បានបើកដំណើរការសាខាសែនសុខ សាខាវត្តភ្នំ សាខាទួលគោក  សាខាបឹងត្របែក  និងសាខាព្រះយុគន្ធរ ដែលសាខាទាំងអស់នេះស្ថិត​នៅរាជធានីភ្នំពេញ រីឯសាខាមួយទៀតនោះគឺស្ថិតនៅខេត្តព្រះសីហនុ។ កាល​ពី​ខែ​មុន​នេះ ធ​នាគារ វីង ទើបតែបានសម្ពោធ​សាខា​របស់​ខ្លួនមួយទៀត​នៅ​ខេត្ត​បាត់ដំបង។

ធនាគារ វីង សាខាតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ក៏មានលក្ខណៈពិសេសដូចធនាគារ វីងសាខាដទៃទៀតដែរ ពោលគឺផ្តល់ជូននូវផលិតផល  និងសេវាកម្មធនាគារយ៉ាងពេញលេញ   ដែលមានដូចជា៖ សេវាប្រាក់បញ្ញើ សេវាប្រាក់កម្ចីសម្រាប់អាជីវកម្ម សេវាផ្ទេរប្រាក់ និងសេវាជាច្រើនទៀត។

Photo 2023 02 24 15 15 24

Photo 2023 02 24 15 15 46

Photo 2023 02 24 15 16 02

គ្រប់សាខាធនាគារ វីង ត្រូវបានរចនាយ៉ាងស្រស់ស្អាត ដែលមានចំណតយានយន្តធំទូលាយ កន្លែងរង់ចាំមានផាសុកភាព ហាងកាហ្វេឈ្ងុយឆ្ងាញ់ និងបន្ទប់ប្រជុំដ៏ប្រណីត។ ធនាគារ វីង មានបុគ្គលិកដែលប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជន។ 

ធនាគារ វីង ដែលទើបនឹងសម្ពោធនេះ មានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤  នៅជាប់នឹងមជ្ឈមណ្ឌលដឹកជញ្ជូន   និងបណ្តុះបណ្តាលក្រុមហ៊ុនតូយ៉ូតា។

ធនាគារ វីង សាខាតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ផ្តល់ជូនសេវាកម្មធនាគារយ៉ាងពេញលេញ និងបើកទទួលស្វាគមន៍អតិថិជនចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង ៥ល្ងាច និងពីថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ​ ដោយអតិថិជនគ្រប់រូបអាចប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សូម្បីនៅថ្ងៃចុងសប្តាហ៍ក៏ដោយ។ 

ធនាគារ វីង តំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុប ភ្នំពេញ ​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន ATMដ៏ទំនើប​ ដែលអតិថិជនអាចធ្វើការដកប្រាក់បានគ្រប់ពេលវេលាដោយឥតគិ​តថ្លៃ៕

Photo 2023 02 24 16 11 05

Photo 2023 02 24 15 16 59

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia