ធនាគារ វីង ត្រូវបានទួលស្គាល់ចំពោះភាពច្នៃប្រឌិត និងភាពឈានមុខគេដោយមានអត្រាអ្នកប្រើក្រេឌីតកាតច្រើនក្នុងឆ្នាំ២០២៤
Daneth MechMARCH 6 2025

ធនាគារ វីង​ ទទួលបាននូវពានរង្វាន់ដ៏មានកិត្យានុភាពចំនួន២ ពីក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនឈានមុខគេមួយក្នុងវិស័យទូទាត់ឌីជីថលលើពិភពលោក ដែល​បានគូសបញ្ជាក់ពីភាពរឹងមាំរបស់ធនាគារ វីង ក្នុងនាមជាស្ថាប័នឈានមុខគេលើភាពច្នៃប្រឌិតនៅក្នុងវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។ ពានរង្វាន់នេះត្រូវបានប្រគល់ជូនគណៈគ្រប់គ្រងធនាគារ វីង នៅក្នុងកម្មវិធីរាត្រីអបអរអតិថិជនរបស់ក្រុមហ៊ុន វីសា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ។

លោក Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “យើងខ្ញុំសូមថ្លែង​អំណរគុណជា​អនេក ព្រម​ទាំ​ង​​សប្បាយរីករាយឥតឧបមា​ ដោយទទួលបានការជឿទុកចិត្ត និងការគាំទ្រដ៏ខ្លាំងក្លាពីសំណាក់អតិថិជន ដៃគូសហការ និងសហគមន៍ទាំងមូលនៅក្នុងប្រទេសកម្ពុជា។ ពានរង្វាន់ទាំង២ ដែលផ្តល់ដោយ​ក្រុមហ៊ុន វីសា មិនគ្រាន់តែជាការទទួលស្គាល់នូវសមិទ្ធផលរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ក្រុមការងារយើងខ្ញុំក្នុងការជំរុញភាពច្នៃប្រឌិត និងការ​ប្រើប្រាស់​​សេវាហិរញ្ញវត្ថុ នៅក្នុង​ប្រទេស​កម្ពុជាផងដែរ​។ រាល់សមិទ្ធផលដែលយើងសម្រេចបាន គឺឆ្លុះបញ្ចាំងពី​ការ​ជឿជាក់​របស់យើង​ដែលថាបច្ចេកវិទ្យាពិតជាអាចផ្តល់នូវឱកាសថ្មីៗដែលមិនធ្លាប់មានពីមុនមក។”

Photo 2025 03 06 10 56 54

Photo 2025 03 06 10 57 02

ពានរង្វាន់ឈានមុខគេលើភាពច្នៃប្រឌិត គឺទទួលស្គាល់ពីការខិតខំរបស់ធនាគារ វីង ក្នុងការបង្កើតឡើង និងផ្តល់ជូននូវដំណោះស្រាយទូទាត់ឌីជីថលដ៏ទំនើប។ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដ៏លេចធ្លោមួយនៅកម្ពុជា ធនាគារ វីង បាន​ជួយឱ្យ​អតិថិជន និងម្ចាស់​អាជីវកម្មជាច្រើនអាច​ប្រើប្រាស់សេវា​ទូទាត់ដ៏សម្បូរបែប​ដែលការធ្វើប្រតិបត្តិការហិរញ្ញវត្ថុប្រចាំថ្ងៃកាន់តែសាមញ្ញ និងងាយស្រួលជាងមុន។

សម្រាប់ពានរង្វាន់ អត្រាអ្នកប្រើក្រេឌីតកាតច្រើននេះ​ ក៏​បានបង្ហាញពីភាពជោគជ័យគួរឱ្យកត់សម្គាល់មួយបន្ថែមទៀតរបស់ធនាគារ វីង ដោយសម្រេចបាននូវអត្រាប្រើប្រាស់ក្រេឌីតកាតខ្ពស់បំផុតក្នុងឆ្នាំ ២០២៤។ សមិទ្ធផលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ពីសមត្ថភាពទាក់ទាញអតិថិជន និងជំរុញការប្រើប្រាស់ផលិតផលក្រេឌីតកាតបានកាន់តែច្រើនឡើង ដែលធ្វើឱ្យធនាគារ វីង​ ក្លាយជាកម្លាំងចលករដ៏សំខាន់នៅក្នុងទិដ្ឋភាពហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

Photo 2025 03 06 10 57 08

ក្នុងរយៈពេលត្រឹមតែ២ឆ្នាំប៉ុណ្ណោះ ធនាគារ វីង បានដាក់ឱ្យប្រើប្រាស់កាតវីសាជាច្រើនប្រភេទដើម្បីបំពេញកំណើនតម្រូវការអតិថិជន។ ជាក់ស្តែងនៅក្នុងឆ្នាំ២០២៣ ធនាគារ វីង បានដាក់ឱ្យប្រើប្រាស់វីសាក្រេឌីតកាត និងវីសា ដេប៊ីតកាត  ហើយក្រោយមកទៀត វីសា អ៊ីនហ្វីនីត ក្រេឌីកាត ក៏បានដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៤ផងដែរ។ កាតទាំង​នេះត្រូវបានរចនាឡើងដោយមានការគិតគូរយ៉ាងហ្មត់ចត់ពីប្រណីតភាព សុវត្ថិភាព ភាពច្នៃប្រឌិត និងជាកាតគ្មានលេខ ដោយផ្តល់ជូនអតិថិជន និងអាជីវករសម្រាប់ប្រតិបត្តិការទូទាត់ដោយទំនុកចិត្ត។

ការបេ្តជ្ញាចិត្តចំពោះភាពច្នៃប្រឌិត និងបរិយាបន្នហិរញ្ញវត្ថុ

ធនាគារ វីង នៅតែបន្តដើរតួនាទីដ៏សំខាន់មួយ​ក្នុង​ការរួមចំណែកបរិវត្តកម្មឌីជីថលនៅក្នុងប្រទេសសក​ម្ពុជា តាមរយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ឱ្យ​សេវា​ហិរញ្ញវត្ថុ​កាន់​តែ​មាន​ភាព​ច្នៃប្រឌិត និង​ងាយស្រួលប្រើ​ប្រាស់​។ ការខិតខំរបស់ធនាគារ វីង  ក្នុង​ការធ្វើឱ្យ​បទពិសោធន៍ប្រើប្រាស់អតិថិជនកាន់​តែប្រសើរឡើងជាបន្តបន្ទាប់ ក៏ដូចជាជំរុញភាពរីកលូតលាស់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា គឺជាតឹកតាងដ៏ច្បាស់នៃការខិតខំប្រឹងប្រែងឥតងាករេ របស់ធនាគារ វីង។

ពានរង្វាន់ទាំង២ដែលប្រគល់ជូនដោយក្រុមហ៊ុន វីសានេះ គឺជាសក្ខីភាពបន្ថែមទៀតចំពោះការប្តេជ្ញាចិត្តរបស់ធនាគារ វីង ក្នុងការផ្តល់ជូននូវភាពល្អឥតខ្ចោះ និងបន្តរួមចំណែកអភិវឌ្ឍអនាគតវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia