foodpanda Cambodia បានរៀបចំកម្មវិធីអរគុណទៅកាន់ដៃគូសហការ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជិត ៣០០នាក់ រួមទាំងតំណាងមកពីភោជនីយដ្ឋានប្រមាណ ១០០ហាង ហាងលក់ទំនិញចំនួន ៣០ហាង និងដៃគូកិត្តិយសជាង ៤០ក្រុមហ៊ុន ។ កម្មវិធីនេះបានធ្វើឡើងក្នុងឱកាសដ៏សំខាន់មួយដើម្បីគោរព និងថ្លែងអំណរគុណចំពោះការរួមចំណែកដ៏មានតម្លៃរបស់ដៃគូអាជីវកម្មរបស់ខ្លួន ស្របពេលនៃការអបអរសាទរខួបប្រាំឆ្នាំនៃការរីកចម្រើនដ៏ របស់ foodpanda គួរឱ្យកត់សម្គាល់នៅក្នុងវិស័យដឹកជញ្ចូនម្ហូបអាហារ និងទំនិញដែលកំពុងរីកចម្រើននៅក្នុងប្រទេសកម្ពុជា។
ចាប់តាំងពីការចាប់ផ្តើមដំបូង foodpanda តែងឈានមុខគេក្នុងការពង្រឹងសេវាកម្មដឹកជញ្ចូន ក្នុងប្រទេសកម្ពុជាអស់រយៈពេលប្រាំឆ្នាំមកហើយ។ តាមរយៈការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញភាពជាដៃគូយុទ្ធសាស្ត្រជាមួយដៃគូអាជីវកម្មទូទាំងប្រទេស កម្មវិធីដឹកជញ្ចូននេះបានជួយដល់អាជីវកម្មជាច្រើនដើម្បីពង្រីកវត្តមានទីផ្សាររបស់ពួកគេ បង្កើនចំនួនអតិថិជន និងរីកចម្រើននៅក្នុងសេដ្ឋកិច្ចឌីជីថល។
កម្មវិធី 'Pau-Pau's Pandaverse' សម្រាប់អរគុណទៅកាន់ដៃគូសហការ ជាពេលពិសេសមួយសម្រាប់ម្ចាស់ភោជនីយដ្ឋាន ហាងទំនិញ និងដៃគូយុទ្ធសាស្ត្រដើម្បីចូលរួមក្នុងពិភាក្សាគ្នា ផ្លាស់ប្តូរការយល់ដឹងអំពីអាជីវកម្មរបស់ខ្លួន និងពង្រឹងកិច្ចសហការឲ្យកាន់តែសិទ្ធស្នាល ជាមួយក្រុមការងាររបស់ foodpanda ។ កម្មវិធីនេះធ្វើឡើងដោយមានសុន្ទរកថាចូលរួមពីថ្នាក់ដឹកនាំ ការបង្ហាញពីដំណើរជោគជ័យ ការលើកកែវរួមគ្នាអបអរភាពជោគជ័យ និងពិធីប្រគល់ពានរង្វាន់ទៅកាន់ដៃគូអាជីវកម្មឆ្នើម។ ពានរង្វាន់រួមមាន៖
- ជម្រើសឆ្នើមរបស់អតិថិជន
- ភោជនីយដ្ឋានពេញនិយម
- ហាងអាហារខ្មែរឆ្នើម
- អាជីវកម្មរីកចម្រើនជាងគេ
- ហាងប្រើប្រាស់សេវាកម្មដឹកជញ្ចូនច្រើនជាងកេ
- ដៃគូ pandapro ឈានមុខគេ
- ហាងអាហារអន្តរជាតិឆ្នើម
- ហាងថ្មីឆ្នើមបំផុត
- ហាងដំណើរការល្អបំផុត
- ជម្រើសរបស់អតិថិជន
- ហាងប្រតិបត្តិការល្អបំផុត
- ហាងលក់អាហារពេលយប់ឆ្នើម
- ហាងល្អបំផុតនៅក្នុងទីក្រុង
- ហាងរីកចម្រើនជាងគេ
- ដៃគូសហការរយ: ពេលវែង
- ដំណើរការល្អបំផុតនៃភោជនីយដ្ឋាន
អ្នកចូលរួមក៏រីករាយនឹងបទពិសោធអាហារពេលល្ងាចដែលបានរៀបចំហើយបានចូលរួមក្នុងលេងហ្គេម Kahoot ជាមួយនឹងរង្វាន់ជាច្រើនផងដែរ។
កម្មវិធីនេះបង្ហាញពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងការកោតសរសើររបស់ foodpanda ទៅកាន់ដៃគូអាជីវកម្មរបស់ពួកគេ និងទស្សនៈវិស័យរួមគ្នាសម្រាប់ភាពជោគជ័យជាបន្តបន្ទាប់ក្នុងឆ្នាំខាងមុខ។ ឆ្ពោះទៅមុខនេះ foodpanda Cambodia នៅតែប្រកាន់ខ្ជាប់ការយកចិត្តទុកដាក់ជំរុញការគាំទ្រទៅកាន់ដៃគូអាជីវកម្ម តាមរយៈដំណោះស្រាយបច្ចេកវិទ្យាទំនើប យុទ្ធសាស្រ្តទីផ្សារប្រកបដោយភាពច្នៃប្រឌិត និងការកែលម្អប្រតិបត្តិការ ធានានូវកំណើនការប្រើប្រាស់ដោយនិរន្តរភាព និងការរីកចម្រើនសម្រាប់ដៃគូរបស់ខ្លួននៅក្នុងប្រព័ន្ធដឹកជញ្ជូនដែលកំពុងវិវត្តយ៉ាងឆាប់រហ័សនេះ។
អំពី foodpanda
ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនបញ្ជាទិញអាហារតាមអ៊ីនធឺណិតពហុជាតិសាសន៍របស់អាល្លឺម៉ង់ និងក្រុមហ៊ុនដឹកជញ្ចូនអាហារដែលមានមូលដ្ឋាននៅទីក្រុងប៊ែកឡាំង foodpanda បានបើកដំណើរការក្នុងប្រទេសសិង្ហបុរីក្នុងឆ្នាំ ២០២៤ ជាកម្មវីធីដឹកជញ្ជូនម្ហូបអាហារ។ ប្តេជ្ញាក្នុងការជួយអតិថិជនឱ្យទទួលបានរសជាតិឆ្ងាញ់យ៉ាងឆាប់រហ័ស ទទួលបានការជ្រើសរើសចេញពីបេះដូង និងគំនិតរបស់អតិថិជនយ៉ាងឆាប់រហ័សនៅក្នុង APAC ។
ដំណើរការដោយបច្ចេកវិជ្ជា និងប្រតិបត្តិការដ៏ល្អឥតខ្ចោះ foodpanda បាននឹងកំពុងបង្កើនការបោះជំហានពាណិជ្ជកម្មយ៉ាងរហ័សរបស់ខ្លួននៅក្នុង ជាង ៤០០ទីក្រុង ជាមួយទីផ្សារចំនួន១១ ក្នុងអាស៊ី ដូចជា សិង្ហបុរី ហុងកុង ថៃ ម៉ាឡេស៊ី ប៉ាគីស្ថាន តៃវ៉ាន់ ហ្វីលីពីន បង់ក្លាដែស ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា។ foodpanda គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Delivery Hero ដែលជាក្រុមហ៊ុនឈានមុខគេនៅលើពិភពលោកក្នុងសេវាកម្មដឹកជញ្ចូនអាហារ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ www.foodpanda.com៕