ត្រង់ទឹកទុកឱ្យហើយទៅ! នៅយប់នេះ រដ្ឋាករទឹកនឹងធ្វើការផ្អាកការផ្គត់ផ្គង់ទឹករយៈពេលខ្លី សម្រាប់អ្នកតំបន់១ នេះ
ធី ស្រីល័ក្ខMARCH 6 20251.9 K views

យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មុននេះបន្តិចបានឱ្យដឹងថា នៅយប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នេះនឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកមួយរយៈពេលខ្លី ប្រមាណ០៦ម៉ោង គឺចាប់ពីម៉ោង២១:០០ នាទីយប់ ដល់ម៉ោង ០៣:០០ នាទីទៀបភ្លឺ សម្រាប់អ្នករស់នៅក្នុងសង្កាត់ជ្រោយចង្វារ នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា ចំពោះមូលហេតុដែលផ្អាកផ្គត់ផ្គង់ទឹកនេះ ដោយសារតែរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ (រ.ទ.ស.ភ) គ្រោងផ្លាស់ប្ដូរនាឡិកាតំបន់ទំហំ២០០មម ចំនួន០១ទីតាំងនៅលើផ្លូវលេខ១៧Cw ដែលនឹងត្រូវផ្អាកផ្គត់ផ្គង់ទឹក ចាប់ពីផ្លូវលេខ១៧CW (ផ្លូវទន្លេសាប) ដល់ផ្លូវលេខ១០CW (ផ្លូវសណ្ឋាគារសុខា) ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ នៃខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែមីនា ឆ្នាំ២០២៥។

២៨

រដ្ឋាករទឹក ក៏បានជម្រាបជូនលោកអភិបាលទាំងអស់ មេត្តាជួយផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ ស្ថាប័នរោងចក្រ សហគ្រាស ដែលមានលំនៅដ្ឋាន និងទីតាំងខាងលើ ដែលនឹងត្រូវរងការខ្វះទឹករយៈពេលខ្លីនេះ ដើម្បីត្រៀមបម្រុងទឹកសម្រាប់ប្រើប្រាស់ក្នុងរយៈពេលដូចបានជម្រាបជូនខាងលើ ដោយក្តីអនុគ្រោះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia