ប្រាក់ដុល្លារអាមេរិកគឺជារូបិយប័ណ្ណមួយត្រូវបានគេចាត់ទុកថាជារូបិយប័ណ្ណដែលមានសុវត្ថិភាពបំផុតក្នុងការកាន់ខណៈអាមេរិកជាប្រទេសមហាអំណាចហើយសេដ្ឋកិច្ចអាមេរិកខ្លាំង។ យ៉ាងណាមិញធនាគារ Deutsche ដែលជាធនាគារវិនិយោគធំបំផុតរបស់អាល្លឺម៉ង់បានព្រមានថាប្រាក់ដុល្លារអាមេរិកអាចនឹងជួបហានិភ័យបាត់តំណែងជារូបិយប័ណ្ណដែលមានសុវត្ថិភាពបំផុត។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានBloomberg លោក George Saravelos ប្រធានផ្នែកធនាគារសកលលើយុទ្ធសាស្រ្តប្ដូរប្រាក់អន្តរជាតិនៃធនាគារ Deutsche បានឲ្យដឹងថាប្រាក់ដុល្លារអាមេរិកអាចនឹងបាត់តំណែងជារូបិយប័ណ្ណដែលមានសុវត្ថិបំផុតខណៈទីផ្សារសកលបានផ្លាស់ប្ដូរទៅរកភូមិសាស្តនយោបាយថ្មី។
លោកបានបន្តទៀតថា ធនាគារ Deutsche ព្យាករថាប្រាក់ដុល្លារអាមេរិកអាចនឹងរបូតបាត់តំណែងជារូបិយប័ណ្ណដែលមានសុវត្ថិភាពបំផុតក្រោយពីប្រាក់ដុល្លារអាមេរិកបានចាប់ផ្ដើមធ្លាក់ចុះខណៈដែលរដ្ឋាភិបាលអាមេរិកបានចាប់ផ្ដើមដាក់ពន្ធនាំចូលទៅលើប្រទេសមួយចំនួន។
លោកបានបន្ថែមទៀតថា អ្វីដែលយើងមើលឃើញនៅក្នុងទីផ្សារបច្ចុប្បន្ននេះគឺប្រាក់ដុល្លារអាមេរិកលូវមិនខ្លាំងនោះទេ។ ត្រង់នេះលោកថាបើមើលពីប្រវត្តិនៃធ្លាក់ចុះប្រាក់ដុល្លារដោយប្រៀបធៀបប្រាក់ដុល្លារធៀបនឹងទ្រព្យដែលមានហានិភ័យ។ លើសពីនេះកំណើនពីការចំណាយលើពាណិជ្ជអន្តរជាតិរបស់អាមេរិកច្រើនជាងចំណូលដែលរកបានពីការនាំចូល កត្តានេះអាចធ្វើឲ្យប្រាក់ដុល្លារអាមេរិកកាន់តែខ្សោយ៕