វត្តមានរបស់ ក្រុមហ៊ុន សែលកាត ជាដៃគូយុទ្ធសាស្រ្តក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ដើម្បីជំរុញកំណើនភាពក្នុងតំបន់ នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥
Sreymom ChaMARCH 6 2025

[រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី ៦ មីនា ២០២៥]- ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (សែលកាត) ដែលជាក្រុមហ៊ុនប្រតិបត្តិករសេវាទូរគមនាគមន៍ក្នុងស្រុកតែមួយគត់របស់កម្ពុជា មានមោទកភាពដែលបានក្លាយជាអ្នកឧបត្ថម្ភ ជាដៃគូយុទ្ធសាស្រ្ត ក្នុងកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ ២០២៥ ដែលប្រារព្ធនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញភូគីត្រា នៅថ្ងៃទី ៥-៦ ខែ មីនា ឆ្នាំ ២០២៥។ ក្រោមប្រធានបទ សំខាន់ៗចំនួន ៣ គឺ “ ជំរុញការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម”  កិច្ចប្រជុំកំពូលនេះ នឹងមានការចូលរួមដោយធុរជន អ្នកសរសេរគោលនយោបាយ និងអ្នកជំនាញនាៗ ដើម្បីរៀបផែនការយុទ្ធសាស្ត្រ ក្នុងការជំរុញកំណើន​សេដ្ឋកិច្ចឲ្យបានជោគជ័យ តាមរយៈការពង្រឹងការតភ្ជាប់ នវានុវត្តន៍បច្ចេកវិទ្យា និងកំណើនរួមនៅក្នុងតំបន់។

Photo 2025 03 06 15 21 42

កិច្ចប្រជុំកំពូល ដែលជាវេទិកាដ៏សំខាន់សម្រាប់ការជំរុញ សមាហរណកម្មសេដ្ឋកិច្ចអាស៊ានមួយនេះ មានការចូលរួមជាកិត្តិយស ក្រោមអធិបតីភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ សម្តេចមហាបវរធិបតី បានផ្តល់ទស្សនៈដ៏មានតម្លៃ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយជម្រុញធុរកិច្ចអាស៊ាន ឲ្យមានវិបុលភាពរួមគ្នា នៅទូទាំងតំបន់។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល ធុរកិច្ចអាស៊ាន-កម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការដឹកនាំកិច្ចពិភាក្សានៃកិច្ចប្រជុំកំពូល និងជំរុញគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការនេះ។

Photo 2025 03 06 15 22 02

ក្រុមហ៊ុន សែលកាត ក្នុងនាមជាអ្នកឧបត្ថម្ភកំរិត Diamond បានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់ខ្លួន ដែលជាដៃគូអាជីវកម្មនាំមុខ ក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន ក្នុងការជួយដល់ការរីកចម្រើនរបស់ប្រទេសកម្ពុជា ដោយមានការសហការ និងការអភិវឌ្ឍសេដ្ឋកិច្ចជាយុទ្ធសាស្រ្ត ដើម្បីសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។ ចំណាប់អារម្មណ៍របស់ក្រុមហ៊ុន លើការពន្លឿនការតភ្ជាប់អាស៊ាន " បានបង្ហាញឲ្យឃើញ នៅក្នុងសសរស្តម្ភនៃផលិតផលមួយចំនួនដូចខាងក្រោម៖

  • បណ្តាញទំនាក់ទំនង៖ ផ្តល់នូវដំណោះស្រាយបណ្តាញទំនាក់ទំនងដ៏ទាន់ពេលវេលា និងជាទីទុកចិត្ត។
  • ប្រព័ន្ធ និងសុវត្ថិភាព៖ ធានានូវការការពារទិន្នន័យ និងភាពធន់នៃអាជីវកម្ម។
  • សេវាកម្មក្លោដ៖ អាចពង្រីកសេវាកម្មតាមតម្រូវការ និងបរិវត្តកម្មឌីជីថលយ៉ាងមានប្រសិទ្ធភាព។
  • ដំណោះស្រាយអាជីវកម្ម៖ អាចផ្តល់ដំណោះស្រាយអាជីវកម្ម ក្នុងវិស័យបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន តាមតម្រូវការរបស់់ MSMEs និងសហគ្រាសធំៗ។

Photo 2025 03 06 15 22 09

ក្រុមហ៊ុន សែលកាត បានកំពុងបង្ហាញពីការយកចិត្តទុកដាក់របស់ខ្លួន ក្នុងការលើកកម្ពស់អាជីវកម្ម ដោយផ្តល់នូវ ការអនុវត្តសាកល្បង (POCs) រួមទាំងការធ្វើការសាកល្បងលើសេវាកម្មដំណោះស្រាយ ការពារ DDoS។ គំនិតផ្តួចផ្តើមនេះ មានគោលបំណងពង្រឹងអាជីវកម្ម ប្រឆាំងនឹងការវាយប្រហារដោយ DDoS ចុះខ្សោយ ដោយគូសបញ្ជាក់ពីការយកចិត្តទុកដាក់ របស់ក្រុមហ៊ុន សែលកាត ក្នុងការផ្តល់នូវដំណោះស្រាយសុវត្ថិភាពដ៏ទូលំទូលាយ។ ផ្នែកលក់ របស់ក្រុមហ៊ុនសែលកាត បានចែករំលែកចំណេះដឹង អំពីផលិតផលក្នុងបរិវត្តកម្មឌីជីថលទាំងនេះ យ៉ាងស៊ីជម្រៅ តាមរយៈការធ្វើបទបង្ហាញក្នុងកិច្ចប្រជុំនេះ។

លោក Kok Leong YAP នាយកគ្រប់គ្រងកំណែទម្រង់តាមឌីជីថល នៃក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និងជានាយកប្រតិបត្តិនាយកដ្ឋានធុរកិច្ចអ្នកប្រើប្រាស់ របស់ក្រុមហ៊ុន សែលកាត បានមានប្រសាសន៍ថា "ក្រុមហ៊ុន សែលកាត មានមោទកភាពក្នុងការនាំមុខ ក្នុងការជំរុញការតភ្ជាប់អាស៊ាននេះ យើងខ្ញុំជឿជាក់ថា ដោយមានការវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធបណ្តាញដ៏រឹងមាំ នវានុវត្តន៍បច្ចេកវិទ្យា និងភាពជាដៃគូយុទ្ធសាស្រ្ត ក្រុមហ៊ុនយើងខ្ញុំនឹងអាចពង្រីកឱកាស សមាហរណកម្មសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់អាស៊ាន ដើម្បីជំរុញទំនាក់ទំនងផ្នែកធុរកិច្ចរវាងប្រទេស និងប្រជាជន សម្រាប់អនាគតឲ្យកាន់តែរីកចម្រើន។

Photo 2025 03 06 15 21 55

កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ គឺជាវេទិកាដ៏សំខាន់មួយ សម្រាប់ការជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការ ដែលជាការត្រួសត្រាយផ្លូវសម្រាប់សហគមន៍អាស៊ាន អាចមានទំនាក់ទំនងគ្នាដោយសុខដុមរមនា។

អំពីក្រុមហ៊ុន​ សែលកាត   

ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៧ ក្រុមហ៊ុន សែលកាត គឺជាប្រតិបត្តិករក្នុងស្រុកតែមួយគត់ ដែលបម្រើសេវាកម្មទូរស័ព្ទជូនអតិថិជនយូរជាងគេនៅប្រទេសកម្ពុជា មានប្រវត្តិដ៏យូរលង់ និងល្បីល្បាញ មានភាពច្នៃប្រឌិតខ្ពស់មុនគេក្នុងទីផ្សារកម្ពុជា និងមានបណ្តាញទូរស័ព្ទចល័តលឿនបំផុតគួរជាទីទុកចិត្ត។ ក្រុមហ៊ុននេះ ជាក្រុមហ៊ុនទូរស័ព្ទចល័តដ៏ធំមួយ ក្នុងប្រទេសកម្ពុជា ដែលមានអតិថិជនជាង ៤លាននាក់​ ដែលមានសេវាគ្របដណ្តប់ទូទាំងប្រទេស និងមានបណ្តាញចែកចាយដ៏ធំទូលាយ។   

 ក្រុមហ៊ុននៅតែរក្សាជំហរនៅក្នុងទីផ្សារក្នុងការផ្តល់នូវសេវាទូរគមនាគមន៍ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនៅតែបន្តពង្រីកបណ្តាញសេវាគ្របដណ្តប់ដោយប្រសិទ្ធភាពបំផុត។   

Photo 2025 03 06 15 21 48

Sreymom Cha

អត្ថបទសរុប៖ 327

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia