ព្រឹត្តិការណ៍សមរាត្រី (Equinox) នៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមីនា គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលព្រះអាទិត្យរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត រៀងរាល់ឆ្នាំ។ ព្រឹត្តិការណ៍នេះ តែងតែកើតមាន ២ដងក្នុងឆ្នាំ គឺនៅខែមីនា និងខែកញ្ញា ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្ដរជាតិជាច្រើននាកទៅទស្សនា។
ជាមួយគ្នានេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ផ្តល់ជូន WiFi ដើម្បីសាធារណជនប្រើប្រាស់អ៊ីនធឺណិតដោយឥតគិតថ្លៃ នៅតាមទីតាំងសាធារណៈដូចជា តំបន់អង្គរ ផ្សាររាត្រី និងទីប្រជុំជនផ្សេងទៀតក្នុងខេត្តសៀមរាបផងដែរ។
ដូច្នេះបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ អាចធ្វើការស្វែងរកទីតាំងទាំងនេះហើយអាចភ្ជាប់ PUBLIC WIFI BY MPTC ឬស្កេន QR Code ដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ប្រើប្រាស់។ ខណៈទីតាំង Wi-Fi របស់ក្រសួងមានភ្ជាប់នៅក្នុងតំណលីងមួយនេះ៖ https://mptc.gov.kh/public-wifi/