ព្រឹត្តិការណ៍ប្រកួតពានរង្វាន់ ហៅថា KBC Awards Cambodia នឹងត្រលប់មកវិញយ៉ាងអធិកអធម នៅក្នុងខែសីហា ឆ្នាំ 2025 នេះ

រាជធានីភ្នំពេញ — ព្រឹត្តិការណ៍ប្រកួតប្រជែងពានរង្វាន់ ដែលហៅថា KBC Awards Cambodia 2025 នឹងត្រលប់មកវិញយ៉ាងអធិកអធម នៅថ្ងៃទី 16–17 ខែសីហា ឆ្នាំ 2025 ដែលនឹងរៀបចំឡើងនៅសណ្ឋាគារ Sokha Phnom Penh Hotel ជាមួយវត្តមានភ្ញៀវជាតិនិងអន្តរជាតិប្រហែល ១ពាន់នាក់។

ព្រឹត្តិការណ៍នេះ គ្រោងនឹងទាក់ទាញអ្នកជំនាញមកវិស័យ សម្ផស្ស និងសម្រស់ ជាច្រើនរយនាក់ រួមមានអ្នកឯកទេស គណកម្មាធិការឆ្នើម និង បុគ្គលល្បីៗទាំងនៅកម្ពុជា និង មកពីជុំវិញពិភពលោក ចូលរួមក្នុងរយៈ ពេល ពីរថ្ងៃពេញ រួមមានទាំងការប្រកួតប្រជែង បញ្ចេញសមត្ថភាព ការសហការជាដៃគូ និង ពិធីអបអរសាទរដល់ជ័យលាភីដែលសម្រេចបាននូវសមិទ្ធផលអស្ចារ្យនិងលេចធ្លោ។

2

តើលោកអ្នកបានត្រៀមខ្លួនរួចហើយឬនៅ សម្រាប់ជំហានបន្ទាប់ដ៏អស្ចារ្យក្នុងវិស័យសម្ផស្ស និងថែរក្សាសម្រស់ នៅកម្ពុជា?

💎 រៀបចំឡើងដោយលោកស្រី Erika Ramonaite - អ្នកឯកទេសសម្រស់សកល

លោកស្រី Erika Ramonaite សញ្ជាតិអង់គ្លេស ដែលជាបុគ្គលសំខាន់ក្នុងព្រឹត្តិការណ៍ KBC Awards នេះ បាននាំយកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មកកាន់ប្រទេសកម្ពុជា ដោយមានគោលបំណងជាចម្បង ក្នុងការផ្តល់និងបង្កើតជាវេទិកាសម្រាប់ការអភិវឌ្ឍសមត្ថភាព ការផ្សាភ្ជាប់បណ្តាញសកល ការប្រកួតប្រជែង និងការច្នៃប្រឌិតក្នុងវិស័យកែសម្ផស្សនិងសម្រស់។ជាមួយចក្ខុវិស័យដ៏មុះមុតក្នុងការជម្រុញឲ្យវិស័យសម្រស់នៅអាស៊ីអាគ្នេយ៍រីកចម្រើនទៅកម្រិតមួយខ្ពស់ជាងមុន។

6

លោកស្រី Erika បានលើកឡើងក្នុងកម្មវិធីជួបជុំគណកម្មាធិការកាលពីយប់មិញថា៖ “ព្រឹត្តិការណ៍ KBC Awards មិនមែនត្រឹមតែជាព្រឹត្តិការណ៍ធម្មតាៗនោះទេ វាជាវេទិកាសកលមួយ ដែលមានទាំងការអប់រំ និង ការអបអរសាទរដល់ជយលាភី ហើយជាកន្លែងមួយដែលផ្តល់ឱកាសឲ្យ សិល្បករ អ្នកឯកទេសខាងសម្ផស្ស និងសម្រស់ បញ្ចេញសមត្ថភាពរបស់ខ្លួនផងដែរ។ តាមរយ:ភាពអំណោយផលរបស់ប្រទេសកម្ពុជា បច្ចុប្បន្នគឺជាកន្លែងដ៏សមស្របបំផុតសម្រាប់ធ្វើ ជាម្ចាស់ផ្ទះក្នុងឆ្នាំ 2025 នេះ។”

4

*ជួបជាមួយ Masters & Influencers

ព្រឹត្តិការណ៍នេះនឹងមានវាគ្មិនអន្តរជាតិពិសេសៗជាង 1,000 នាក់ មានដូចជា  អ្នកដាក់ពិន្ទុដែលសុទ្ធសឹងជាអ្នកជំនាញ ជាគ្រូបណ្ដុះបណ្ដាល និងជាអ្នកឯកទេសសម្រស់ រួមទាំង៖

  • ម្ចាស់ជើងឯកពិភពលោកពី PMU ផ្នែកសិល្បៈក្រចក ការរចនារោមភ្នែក និងការច្នៃសក់
  • អ្នកអប់រំកម្រិតសកលវិទ្យាល័យ (ថ្នាក់អនុបណ្ឌិត)
  • អ្នកជំនាញច្នៃម៉ូត និងអ្នកច្នៃប្រឌិតសម្រស់បែបបច្ចេកវិទ្យា
  • បុគ្គលល្បីៗតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ខាងពិភពម៉ូដ និងសម្រស់

5

*អ្វីដែលរំពឹងទុក

  1. ជើងឯកសម្រស់
    - ការ​ប្រកួត​ប្រជែង​​:
  • PMU (ការតុបតែងមុខ)
  • សិល្បៈច្នៃក្រចក និងផ្នែកផ្សេងៗ
  • រចនារោមភ្នែក
  • រចនា និងលាបពណ៌សក់
  • គ្រឿងសម្អាង សោភ័ណភាពស្បែក

- វិនិច្ឆ័យដោយអ្នកជំនាញជាតិនិងអន្តរជាតិ

  1. សន្និសីទ និងថ្នាក់បណ្តុះបណ្តាល
    - រៀនពីអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ក្នុងឧស្សាហកម្មនេះ - ស្វែងយល់ពីឧបករណ៍ទំនើបៗ បច្ចេកទេស និងការអនុវត្តទ្រឹស្តីៗស្របតាមសម័យកាល
  2. ពិព័រណ៍សម្រស់
    - ស្តង់ជាច្រើនដែលបានរៀបចំឡើងពីម៉ាកល្បីៗជុំវិញពិភពលោក - សាកល្បងផលិតផលថ្មីៗ និងបច្ចេកវិទ្យាថ្មីៗ - ស្វែងយល់ពីការថែទាំស្បែកនិងវិធីក្នុងការព្យាបាល
  3. ទំនាក់ទំនង និងការប្រារព្វកម្មវិធីសាយភោជដ៏ពិសេស ​Gala Dinner
    - ជំនួបជាមួយបុគ្គលល្បីៗ អ្នកជំនាញ និងអ្នកច្នៃប្រឌិតម៉ាក

- រាត្រីអបអរសាទរចំពោះការច្នៃប្រឌិតដោយផ្តល់ជាពានរង្វាន់ KBC Gala Awards Night

- បណ្តាញទំនាក់ទំនងជាយុទ្ធសាស្ត្រសម្រាប់ភាពជាដៃគូ និងការសហការ

💼 តើនរណាខ្លះគួរចូលរួមក្នុងកម្មវិធីនេះ?

  • អ្នកជំនាញថែរក្សាសម្ផស្ស និងសិល្បករ
  • ម្ចាស់ស្ប៉ា/សាឡន
  • អ្នកចែកចាយផលិតផល និងអ្នកលក់រាយផលិតផលថែរក្សាសម្ផស្ស
  • តំណាងគ្លីនិកកែសម្ផស្ស
  • អ្នកបង្កើតមាតិកា
  • និស្សិត និងអ្នកជំនាញដែលចង់ចាប់យកឱកាសរីកចម្រើនបន្ថែម

🎟️ ចាប់ផ្តើមទទួលការចុះឈ្មោះហើយ! កក់កន្លែងរបស់អ្នកឥឡូវនេះ!

ជម្រើសសំបុត្ររួមមាន:

  • ការចូលរួមទូទៅ
  • ការចូលរួមប្រកួត
  • VIP & Gala Night

👉 ចូលទៅកាន់គេហទំព័រ www.kbcawards.com
📧 ទំនាក់ទំនង៖ info@kbcawards.com

🗓️ កាលបរិច្ឆេទ៖ ថ្ងៃទី 16-17 ខែសីហា ឆ្នាំ 2025

📍ទីកន្លែង៖ Sokha Phnom Penh Hotel & Residence, Phnom Penh, Cambodia

តាមដានព័ត៌មានអាប់ដែតថ្មីៗ៖

📸 Instagram: @kbc_awards

📘 Facebook: KBC Awards

🌍 Global: @kbcawardsglobal

📣 ទំនាក់ទំនងព័ត៌មានបន្ថែម

  • តំណាងអ្នករៀបចំកម្មវិធី៖ លោកស្រី Erika Ramonaite, ស្ថាបនិក និងជានាយកសកល ពានរង្វាន់ KBC
  • អ៊ីមែល៖ info@kbcawards.com

3

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia