ស្ងាត់ៗ! ចិនសម្រុកប្រមូលទិញមាស ១៧ខែជាប់គ្នាមិនបន្ធូរដៃ ព្រោះមូលហេតុធំ ៣នេះ
Kan DaraMAY 9 2025937 views

ចិនបានសម្រុកប្រមូលទិញមាស ក្នុងរយៈពេល ១៧ខែជាប់ៗគ្នា ដែលធ្វើឲ្យទុនបម្រុងមាសរបស់ធនាគារកណ្តាលចិន (PBOC) បានកើនឡើងយ៉ាងខ្លាំង។ ខាងក្រោមនេះ គឺជាមូលហេតុធំៗ៣ ដែលជំរុញឱ្យរដ្ឋាភិបាលចិនសម្រុកបង្កើនទុនបម្រុងមាស៖

១/. ការបំបែកខ្លួនពីអាណាព្យាបាលរូបិយប័ណ្ណដុល្លារ៖ ធនាគារជាតិចិន (PBOC) បានបន្ថែមមាសជាប់ៗគ្នាជាច្រើនខែ ដែលធ្វើទុនបម្រុងមាសសរុបរបស់ខ្លួនឡើងដល់ ២២៩៤តោន ត្រឹមចុងខែមេសា ឆ្នាំ២០២៥។ ការធ្វើបែបនេះបង្ហាញពីយុទ្ធសាស្ត្របំបែកខ្លួនពីការពឹងផ្អែកលើរូបិយប័ណ្ណដុល្លារអាមេរិក និងបង្កើនសុវត្ថិភាពនៃទុនបម្រុងជាតិនៅក្នុងបរិបទអន្តរជាតិ នៅពេលដែលភាពតានតឹងជាមួយភាគីអាមេរិកកើនឡើង។ នេះបើយោងតាម Financial Times។

២/. ការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ និងភាពមិនច្បាស់លាស់សេដ្ឋកិច្ចក្នុងស្រុក វិស័យអចលនទ្រព្យដែលធ្លាក់ចុះក្នុងរយៈពេលជាច្រើនឆ្នាំ និងការថយចុះនៃទំនុកចិត្តអ្នកប្រើប្រាស់បានជំរុញឱ្យប្រជាជនចិន (វិស័យឯកជន) ប្រែប្រួលការវិនិយោគទៅលើមាសជាជម្រើសសុវត្ថិភាព។ នេះបាននាំឲ្យមានការចំណាយខ្ពស់លើគ្រឿងអលង្ការមាស និងការវិនិយោគពាក់ព័ន្ធនឹងមាសដទៃទៀត។

៣/. ការចុះថ្លៃនៃលុយយ៉ន់៖ អាជ្ញាធរចិនបានសម្រេចបើកចំហនីតិវិធីឲ្យធនាគារធំៗនាំចូលមាសបានយ៉ាងសេរីជាងមុន ដើម្បីបង្កើនអត្រានាំចូលមាស និងគ្រប់គ្រងលើសំពាធអត្រាប្តូរប្រាក់យ៉ន់។ ការរីកចម្រើននេះផ្តល់ឱកាសសម្រាប់អ្នកវិនិយោគក្នុងស្រុកស្វែងរកជម្រើសសុវត្ថិភាពក្នុងការរក្សាតម្លៃទ្រព្យសម្បត្តិ។ នេះបើយោងតាម Reuter។

គួរជម្រាបផងដែរថា ការសម្រុកប្រមូលទិញមាសរបស់ប្រទេសចិនមិនមែនគ្រាន់តែជាព្រឹត្តិការណ៍ទីផ្សារទេ ប៉ុន្តែជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយដើម្បីការពារសេដ្ឋកិច្ចជាតិពីអន្តរប្រតិបត្តិការនយោបាយ និងហិរញ្ញវត្ថុអន្តរជាតិ។ ការប្រមូលទិញមាសមិនត្រឹមតែបង្កើនសុវត្ថិភាពហិរញ្ញវត្ថុរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែអាចផ្លាស់ប្ដូរទិសដៅតុល្យភាពអំណាចសេដ្ឋកិច្ចពិភពលោកក្នុងរយៈពេលវែងផងដែរ៕

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBook

ាា Large

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia