អ្នកដឹកនាំត្រូវដឹង! ក្រុមមនុស្សជំនាន់ថ្មី ឆាប់លាឈប់ពីការងា.របំផុត ព្រោះបញ្ហាធំៗ២នេះ
Kan DaraMAY 2 20249.1 K views

មនុស្សជំនាន់ថ្មី Gen-Z (អ្នកកើតចាប់ពីឆ្នាំ ១៩៩៧-២០១២) ត្រូវបានរកឃើញថា ឆាប់លាឈប់ពីការងារជាងមនុស្សជំនាន់មុនៗ ដោយសារបញ្ហាធំ២គឺ ការប្រឈមនឹងការថប់បារម្ភខ្ពស់ និងស្ត្រេសជាប្រចាំនៅកន្លែងការងារ។ នេះបើយោងតាមការស្រាវជ្រាវរបស់ Monkey Workforce Survey។

Xx

ពាក់ព័ន្ធបញ្ហានេះ អ្នកស្រី Kathleen Pike សាស្ត្រាចារ្យផ្នែកចិត្តវិទ្យា សាកលវិទ្យាល័យកូឡុំប៊ី និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន One Mind at Work បានបញ្ចេញមតិថា អ្នកធ្វើការ Gen-Z កំពុងប្រឈមមុខនឹងសម្ពាធច្រើនជាងមនុស្សជំនាន់មុន ដោយសារតែពួកគេធំឡើងនៅក្នុងពិភពលោកដែលបច្ចេកវិទ្យាបានបំផ្លាញព្រំដែនរវាងជីវិតការងារ និងជីវិតផ្ទាល់ខ្លួន។ សាស្ត្រាចារ្យ Pike បានពន្យល់បន្ថែមថា កាលពីអតីតកាល គ្មានអ្វីអាចកើតឡើងភ្លាមៗដូចសព្វថ្ងៃនេះនោះទេ ហើយនៅពេលដែលមនុស្សជំនាន់មុនត្រឡប់ទៅផ្ទះវិញ ពួកគេពិតជាត្រូវបានផ្តាច់ចេញពីការងាររបស់ពួកគេទាំងស្រុង តែមនុស្សសម័យឥឡូវមិនដូច្នោះឡើយ។

Dd

គួរជម្រាបផងដែរថា បើយោងតាមការសិក្សាក្រោមប្រធានបទ “សុខភាពផ្លូវចិត្ត និងសុខុមាលភាព ឆ្នាំ២០២៣” ធ្វើឡើងដោយក្រុមហ៊ុន AXA បានបង្ហាញថា ក្រុមបុគ្គលិកប្រភេទ Gen-Z នៅក្នុងតំបន់អាស៊ីចំនួន ៥១% កំពុងមានអារម្មណ៍មិនល្អពេលបំពេញការងារ ខណៈពួកគេក៏កំពុងត្រូវការការលើកទឹកចិត្តជាចាំបាច់ផងដែរ។ ក្នុងនោះ ក្នុងចំណោមប្រទេសទាំងអស់នៅតំបន់អាស៊ីគឺថៃជាប្រទេសដែលមានចំនួនពលរដ្ឋ Gen-Z រងផលប៉ះពាល់សតិអារម្មណ៍ច្រើនជាងគេបំផុត៕

Ddx

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia