អ្នកឧកញ៉ាម្ចាស់បុរីល្បីៗ ២ រូប ប្រកាសបរិច្ចាគថវិកាសរុប ១ លានដុល្លារជួយសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី
Bunthoeun KoemFEBRUARY 13 2025254 views

ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សា និងសមិទ្ធផលនានានៅវត្តព្រះឥន្ទសាមគ្គីធម៌ ខេត្តកណ្តាល កាលពីថ្ងៃទី១១ ខែកុម្ភៈ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធាន ក្រុម ឧត្តម ប្រឹក្សា ផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវចំពោះសប្បុរសជននានាចូលរួមសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ដើម្បីរួមចំណែកក្នុងការកសាងធនធានមនុស្ស និងមូលធនមនុស្សសម្រាប់សម្រេច «ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០»។

 

Neak Oknha Thay Chea Houoth 980x653

 

តបតាមការអំពាវនាវខាងលើនេះដែរ អ្នកឧកញ៉ា ថៃ ជាហួត អគ្គនាយកក្រុមហ៊ុន ប៉េង ហួត គ្រុប និងជាអនុប្រធានក្រុមប្រឹក្សាសមាគមឧកញ៉ាកម្ពុជា ព្រមជាមួយភរិយា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារសម្រាប់ជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នេះ។

 

475275512 1151539843009476 4963792885032342330 N

 

ដោយឡែកអ្នកឧកញ៉ា ហុង ពីវ អគ្គនាយក បុរីពិភពថ្មី និងជាទីប្រឹក្សាជាន់ខ្ពស់សមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រកាសបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់ជួយសាងសង់អគារសិក្សានៃសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី តបតាមការអំពាវនាវពីសម្ដេចតេជោនេះផងដែរ៕

 

468915995 563682399599582 2144335908590497861 N

477965160 939390295035980 6954434360529620943 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia