ធនាគារ អេស៊ីលីដា តែងតែកើនរំលឹកឲ្យបងប្អូនទាំងដែលជាអ្នកប្រើប្រាស់សេវាធនាគារ អេស៊ីលីដាឲ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់App អេស៊ីលីដាដើម្បីចៀសវាងត្រូវជនខិលខូចឆបោកអស់លុយពីកុង។
ថ្ងៃនេះ ធនាគារ អេស៊ីលីដាបានបង្ហោះសារឲ្យអតិថិជនរបស់ខ្លួនប្រុងប្រយ័ត្ន កុំផ្ទេរប្រាក់ទៅមនុស្សដែលអ្នកមិនធ្លាប់ស្គាល់ ទាំងក្នុង និងក្រៅប្រទេស ក្នុងគោលបំណងដើម្បីទូទាត់ ឬទទួលបានផលប្រយោជន៍អ្វីមួយ ពីអ្នកទាំងនោះ។
ធនាគារក៏បានបញ្ជាក់បន្ថែមផងដែរថាបុគ្គលិកធនាគារ អេស៊ីលីដា នឹងមិនទាក់ទងលោកអ្នកដើម្បីសួរអំពីលេខគណនី លេខសម្ងាត់ផ្ទាល់ខ្លួន ឬក៏ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក តាមរយៈអុីម៉ែល ឬទូរសព្ទនោះទេ។ ធនាគារក៏មិនទាក់ទងលោកអ្នក ដើម្បីស្នើសុំឱ្យលោកអ្នកផ្ទេរប្រាក់ទៅកាន់អ្នកណាម្នាក់ ឬទៅកាន់គណនីណាមួយឡើយ។
គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ទេដែល ធនាគារ អេស៊ីលីដាណែនាំឲ្យអតិថិជនរបស់ខ្លួនមានការប្រុងប្រយ័ត្នពីការឆបោកផ្សេងៗខណៈបច្ចុប្បន្នមានជនខិលខូចជាច្រើនប្រើប្រាស់ល្បិចឆបោកលុយគ្រប់បែប គ្រប់ទម្រង់ដើម្បីឆបោកលុយតាមអនឡាញ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នឲ្យមែនទែន។