លេងពិបាកចាំ! សមាជិក ប.ស.ស អាចដាក់ឯកសារទាមទារប្រាក់បំណាច់តាមទូរស័ព្ទដៃ ពេលទៅសម្រាកព្យាបាលជំងឺតាមជំហាន ៣នេះបាន
ធី ស្រីល័ក្ខFEBRUARY 13 2025474 views

កាលពីកន្លងទៅ នៅពេលដែលយើងទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យដោយប្រើប្រាស់បណ្ណ ប.ស.ស យើងត្រូវទៅយកឯកសារដើម្បីទៅដាក់នៅទីតាំងផ្ទាល់ដើម្បីអាចស្នើសុំប្រាក់បំណាច់ព្យាបាលជំងឺបាន តែពេលនេះលេងពិបាកចាំទៀតហើយ បងប្អូនដែលជាសមាជិក ប.ស.ស ទាំងអស់អាចដាក់ឯកសារតាមរយៈទូរស័ព្ទដៃបាន។

 

ជាក់ស្តែង បើយោងតាមការចុះផ្សាយលើផេកផ្លូវការរបស់ បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថា ឥឡូវនេះ សមាជិក ប.ស.ស. ទាំងអស់អាចដាក់ឯកសារទាមទារតាវកាលិក ដូចជា ប្រាក់បំណាច់ប្រចាំថ្ងៃពេលសម្រាកព្យាបាលជំងឺ ឬសម្រាលមាតុភាព សេវាសង្គ្រោះបន្ទាន់ ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត ដោយគ្រាន់តែធ្វើតាមការណែនាំដូចជា មុនដំបូងបងប្អូនត្រូវចូលនៅលើកម្មវិធីទូរស័ព្ទដៃ ប.ស.ស. (Nssf Member App) ហើយរើសយកមុខងារ "ទូទាត់សំណង" ។ បន្ទាប់មកយើងចុចរូបប្រអប់ដែល ប.ស.ស បានគូសដូចខាងក្រោម នោះវានឹងចេញអក្សរ ការសម្រាកព្យាបាលជំងឺ សង្រ្គោះបន្ទាន់ ឬសម្រាលមាតុភាព។

 

ប្រសិនជាបងប្អូនស្ថិតក្នុងអាការៈព្យាបាលជំងឺណាមួយបងប្អូនអាចជ្រើសរើសពាក្យនោះបាន បន្ទាប់មកយើងអាចបំពេញលេខទូរស័ព្ទ ឈ្មោះមន្ទីរពេទ្យ ថ្ងៃខែឆ្នាំកំណើត ដែលបេឡាជាតិសន្តិសុខសង្គមបានដាក់លក្ខខណ្ឌឱ្យបងប្អូនបំពេញតាមនោះបានរួចជាការស្រេច។

18

គួរជម្រាបថា សម្រាប់បងប្អូនដែលជាសមាជិក ប.ស.ស ហើយមិនទាន់ដោនឡូត App អាចទាញយក និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ប.ស.ស. ឥឡូវនេះ IOS : https://apple.co/3GkEBLt (សម្រាប់ទូរស័ព្ទប្រភេទ Iphone) Android : https://bit.ly/3jtabNd (សម្រាប់ទូរស័ព្ទប្រើប្រាស់ Google Play ឬ Play Store)៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia