ចង់ឱ្យកូនធំឡើងមានអនាគតល្អ! កំពូលមហាសេដ្ឋី និងបុគ្គលល្បីៗ៣រូប ណែនាំឱ្យធ្វើរឿងទាំងនេះ
Ping Chou EngFEBRUARY 13 2025118 views

ពត់ដែកទាន់នៅក្តៅ ប្រដៅកូនចៅទាន់នៅក្មេង។ ក្មេងជាក្រដាសសបើចិញ្ចឹមគេ ដោយធ្វេសប្រហែស ប្រលែងតាមតែអំពើចិត្ត ចំកូនចរិតខ្វះបុណ្យ គ្មាននិស្ស័យល្អ ហើយស៊យផុងខ្លួនសេពគប់មិត្តមិនល្អទៀត​នោះអនាគតយ៉ាប់មិនខាន។​ ដូច្នេះបើចង់ឱ្យកូនធំឡើងមានអនាគតល្អ ខាងក្រោមនេះជាក្បួនចិញ្ចឹមកូន ណែនាំដោយកំពូលមហាសេដ្ឋី និងបុគ្គលល្បីៗ៣រូប។

 

Images (1)

 

. មហាសេដ្ឋី Bill Gates ៖ ការចិញ្ចឹមកូនគឺត្រូវមានវិន័យពីបច្ចេកវិទ្យា។ ជាសេដ្ឋីបច្ចេកវិទ្យាប៉ុន្តែលោកBill Gates បានឱ្យដឹងថាការដែលឱ្យក្មេងៗប្រើប្រាស់ស្មាតហ្វូនច្រើនពេករហូតដល់ញៀន នឹងធ្វើឱ្យគ្រោះថ្នាក់ដល់ខួរក្បាល ការសិក្សាធ្លាក់ចុះអាចប្រពឹត្តិរឿងខុស ជាពិសេសក្មេងនឹងមិនមានទំនាក់ទំនងល្អមនុស្សមា្ននោះឡើយសូម្បីតែឪពុកម្តាយខ្លួនឯង។

 

ដូច្នេះឪពុកម្តាយចង់ឱ្យកូនមានអនាគតល្អត្រូវតែដាក់វិន័យជាក់លាក់និងហ្មត់ចត់ជាមួយកូនលើរបៀបប្រើប្រាស់បច្ចេកវិទ្យារបស់ពួកគេ។ ជាក់ស្តែងសម្រាប់កូនៗទាំង៣នាក់របស់មហាសេដ្ឋី Bill Gates ផ្ទាល់ក៏ លោកមិនអនុញ្ញាតឱ្យកូនៗប្រើទូរស័ព្ទស្មាតហ្វូតឡើយ រហូតដល់ពួកគេមានវ័យចាប់ពី ១៤ឆ្នាំឡើងទៅ ទើបអាចមានសិទ្ធប្រើបាន។

 

 

76257485007 877138744

 

. ប្រធានាធិបតី Donald Trump៖ ការចិញ្ចឹមកូនគឺត្រូវមានគោលការណ៍ច្បាប់។ ជាអ្នកនយោបាយមួយរូបប្រធានាធិបតីអាមេរិកលោក Trump បានដាក់បម្រាមហាមដាច់ខាតមិនឱ្យកូនៗរបស់គាត់ប្រើប្រើប្រាស់គ្រឿងញៀន សេពគ្រឿងស្រវឹង និងចាក់សាក់ឡើយហើយត្រូវតែរៀនឱ្យពូកែគ្រប់មុខ។

 

ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ដូច្នេះជាឪពុកម្តាយពេលខ្លះគឺត្រូវតឹង ពេលខ្លះត្រូវធូរ ដើម្បីឱ្យស្របតាមនិស្ស័យកូន ស្ថានភាពជីវិតក៏ដូចជាការងាររបស់យើងជាឪពុកម្តាយផងដែរ។ ជាក់ស្តែងដូចលោក Donald Trump ដែលជាអ្នកដឹកនាំដ៏មានអំណាចកំពូលលើពិភពលោក បើលោកចិញ្ចឹមកូនដូចមនុស្សធម្មតា មិនមានវិធានការច្បាប់ដូចការដឹកនាំប្រទេស នោះលោកក៏មិនអាចដឹកនាំអ្នកដទៃដែរ ហើយកូនរបស់លោកក៏មិនអាចរឹងប៉ឹងក្លាយជាមេដឹកនាំបន្តវេនឡើយ។ 

 

Steve Harvey Has a Lot of Love to Give His Big Family Meet the TV Stars 7 Children

 

. សេដ្ឋីពិធីករ Steve Harvey  ៖ ការចិញ្ចឹមកូនត្រូវប្រើសិទ្ធិអំណាចជាមេបា។  ជាពិធីករមួយរូបដែលប្រើសំឡេងនិងកាយវិការដែលមានអំណាចក្នុងប្រព័ន្ធផ្សព្វផ្សាយ ដឹកភ្នែក ដឹកត្រចៀកអ្នកដទៃរាល់ថ្ងៃ Harvey យល់ថាការចិញ្ចឹមកូនគឺជាការប្រើសិទ្ធិនិងពិភាក្សាមូលមតិគ្នាជានិច្ចក្នុងនាម ជាឪពុក ជាម្តាយ។

 

ជាក់ស្តែងដូចលោកនិងភរិយា នៅពេលចិញ្ចឹមកូនប្រុសស្រីទាំង៣នាក់ អ្នកទាំងពីរគឺចែកភារៈកិច្ចគ្នា កូនស្រីត្រូវអប់រំដោយម្តាយ ហើយត្រូវមានចរិតដូចជាស្រ្តីដែល Harvey ស្រឡាញ់និងរៀបការជាមួយ។  ឯកូនប្រុសត្រូវអប់រំដោយឪពុក មានចរិតដូចបុរសដែលម្តាយគេព្រមផ្ញើជីវិតអាពាហ៍ពិពាហ៍ បើបណ្តែតឱ្យគេកាត់តាមសង្គម អនាគតបើមិនជាប់គុក ក៏ដេកពេទ្យដែរ។​

 

ពិតណាស់ឪពុកម្តាយគ្រប់រូបនៅក្រោមមេឃនេះ មិនមែនសុទ្ធតែជាសេដ្ឋីនោះទេ ប៉ុន្តែពួកគាត់អាចអប់រំនិងចិញ្ចឹមកូនឱ្យក្លាយជាសេដ្ឋីបាន​។ ទោះគ្មានកេរ្តិ៍មរតកមហាសាលចែកឱ្យកូន តែការបណ្តុះគំនិត លត់ដំអត្តចរិត ដឹកនាំនិស្ស័យ ផ្តល់ការអប់រំ មានដំបូលបាំងមេឃនិងបាយទឹកបីពេល​ឱ្យកូន គឺជា​ដើមទុនដ៏ល្អបំផុតពេញមួយជីវិតរបស់ពួកគេ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia