ដូចប្រិយមិត្ដបានដឹងរួចមកហើយថាកាលពីឆ្នាំ ២០២២ កន្លងទៅ រថយន្ដ Ford ត្រូវបានបើកដំណើរការដំឡើងក្នុងប្រទេសកម្ពុជា នៅរោងចក្ររបស់ខ្លួនដែលមានមូលដ្ឋាននៅក្នុងខេត្ដពោធិ៍សាត់។ យ៉ាងក្រោយពីដំណើរការដំឡើងរយៈពេលប្រមាណ ៣ ឆ្នាំរួចមក នៅថ្ងៃទី ០៦ ខែកុម្ភ: ឆ្នាំ ២០២៥ នេះក្រុមហ៊ុន RMA (CAMBODIA) PLC បានប្រកាសខ្លួនជាផ្លូវការថារថយន្ត Ford នឹងក្លាយជារថយន្តផ្លូវការដែលផលិតនៅកម្ពុជា Made In Cambodia ដោយមិនគ្រាន់តែជារោងចក្រដំឡើងទៀតនោះទេ។ ហើយនេះគឺជាមោទកភាពដ៏ធំមួយសម្រាប់ប្រទេសកម្ពុជាផងដែរ។
យ៉ាងណាតាមការបញ្ជាក់ក្រុមហ៊ុន RMA (CAMBODIA) PLC បានឲ្យដឹងថា ដោយមានការលើកទឹកចិត្ត និងការអនុគ្រោះបញ្ចុះអត្រាពន្ធបន្ថែមពីរាជរដ្ឋាភិបាលក្នុងការផលិតរថយន្ត FORD នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៦ ខែកុម្ភៈនេះតទៅ រថយន្ត Ford នឹងដាក់លក់រថយន្ដនៅក្នុងតម្លៃថ្មីផងដែរ ដែលមានដូចខាងក្រោម៖
- FORD TERRITORY TITANIUM X | តម្លៃ $ 42,900
- FORD TERRITORY DARK EDITIONតម្លៃ | $ 43,900
- FORD RANGER X តម្លៃ $ 37,900
- FORD RANGER XLT តម្លៃ $ 44,900
- FORD RANGER WILDTRAK តម្លៃ $ 53,900
- FORD EVEREST SPORT តម្លៃ $ 59,900
- FORD EVEREST TITANIUM តម្លៃ $ 69,900៕