កុំប្រហែស! Apple ផ្តាំឱ្យអ្នកប្រើ iPhone ប្រញាប់អាប់ដេត Version នេះជាបន្ទាន់បើមិនចង់ឱ្យគេដឹងរឿងសម្ងាត់
ធី ស្រីល័ក្ខJUNE 16 20252.8 K views

កាលពីថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រាប់ឱ្យអ្នកប្រើប្រាស់ iPhone ទាំងអស់បើអាចប្រញាប់អាប់ដេត iOS 18.5 ឱ្យបានឆាប់តាមដែលអាចទៅបាន ដើម្បីចៀសវាកុំឱ្យពួក Hacker អាចចូលលួចទិន្នន័យផ្សេងៗពីទូរស័ព្ទរបស់យើងបាន ក៏ដូចជាដើម្បី​ចៀសវាង​ហានិភ័យ​សុវត្ថិភាព​ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNN ។

ប្រភពខាងលើបានបន្តឱ្យដឹងទៀតថា សម្រាប់អ្នកដែលប្រើប្រាស់ iPhone ទាំងអស់ដែលមិនព្រមតម្លើង iOS 18.5 នោះទេពួក Hacker អាចនឹងចូលប្រើប្រាស់រូបថត សារ និងទិន្នន័យផ្ទាល់ខ្លួនផ្សេងទៀតនៅលើទូរស័ព្ទរបស់អ្នកបាន។

29

ជាមួយគ្នានោះដែរ អ្នកតំណាងមកពី Safe Data Storage បាននិយាយថា ដូច្នេះហើយអ្នកប្រើប្រាស់ iPhone គួរតែដំឡើងការអាប់ដេតភ្លាមៗ ដើម្បីការពារទូរស័ព្ទរបស់អ្នក។ យ៉ាងណាមិញ ប្រសិនបើ iPhone របស់អ្នកមិនត្រូវបានអាប់ដេតទេ សូម្បីតែរូបភាពធម្មតាដែលនរណាម្នាក់ផ្ញើមកអ្នកក៏អាចមានគ្រោះថ្នាក់ដែរ។

គួរជម្រាបថា សម្រាប់បងប្អូនដែលមិនទាន់អាប់ដេត អាចរួសរាន់អាប់ដេតបានបើចង់ការពារមិនចង់មានហានិភ័យផ្សេងៗ ដោយបងប្អូនដែលចង់អាប់ដេត IOS 18.៥ សូមចុចពាក្យ Setting បន្ទាប់មកចុចពាក្យ General រួចចុចពាក្យ Software Update ជាការស្រេច៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia