ខេត្ដចំនួន ៥ កំពុងមានតម្រូវការកម្លាំងពលកម្មសរុបជាង ១០ ម៉ឺននាក់
Bunthoeun KoemJUNE 16 202590 views

ដោយសារកំណើនវិនិយោគថ្មីៗចូលមកឥតឈប់ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំ បានធ្វើឲ្យតម្រូវការកម្លាំងពលកម្មនៅក្នុងស្រុក ក៏ចាប់ផ្ដើមមានការកើនឡើងដូចគ្នា។ ជាក់ស្ដែងថ្មីៗនេះ រដ្ឋបាលខេត្ដចំនួន ៥ បានប្រកាសថា នៅក្នុងខេត្ដរបស់ខ្លួនកំពុងមានតម្រូវការកម្លាំងពលកម្មជាច្រើនកន្លែង ដែលសរុបចូលគ្នាមានចំនួនប្រមាណជាង ១០ ម៉ឺននាក់ឯណោះ។​ ដោយនៅក្នុងនោះរួមមាន៖

១. ខេត្ដកំពង់ស្ពឺ

យោងតាមការឲ្យដឹងពីអភិបាលខេត្ដ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ កាលពីថ្ងៃទី១៣ ខែមិថុនា ថា បច្ចុប្បន្ន នៅខេត្ដកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្ម សរុបចំនួន ៥៨ ៧២៦ នាក់។ តាមការបញ្ជាក់តម្រូវការកម្លាំងពលកម្មខាងលើនេះគឺ រាប់បញ្ចូល រោងចក្រ សហគ្រាស មួយចំនួនតូចដែលបានសាងសង់រួចរាល់ នឹងត្រៀមដំណើរ ដោយផែនការតម្រូវការកម្លាំងពលកម្មរហូតដល់បំណាច់ឆ្នាំ២០២៥។ សម្រាប់ព័ត៌លម្អិតសូមទាក់ទងទៅកាន់លេខទូរស័ព្ទ៖ ០៧៧ ៩៨៨ ៧៩៩។

506965387 1647382895937886 6819765669880837329 N

២. ខេត្ដស្វាយរៀង

តាមការបញ្ជាក់ពីឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្ដ កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា បច្ចុប្បន្នខេត្ដស្វាយរៀង មានតម្រូវការកម្លាំងពលកម្មចំនួន ២៦ ០៤៤ នាក់ សម្រាប់ឆ្នាំ២០២៥ នេះ។ ដោយក្នុងនោះសម្រាប់ប្រាក់ឈ្នូលប្រចាំខែមាន៖ ទាបបំផុត ២៤៦ ដុល្លារ, មធ្យម ៣១៦-៤៥៩ ដុល្លារ និងខ្ពស់ ៧០០-៣០០០ ដុល្លារ។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅលេខ៖ ០៩៧ ៣៥៦៧ ៨៨៨ និង ០៩៧ ៥៣៥២ ២១០។

506393237 686932834187991 1301105612031827112 N

៣. ខេត្ដកោះកុង

តាមការបញ្ជាក់ពីលោកជំទាវ មិថុនា ភូថង អភិបាលខេត្ដកោះកុង កាលពីថ្ងៃទី១៤ ខែមិថុនា បានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសចេជាង ដែលមានទីតាំងស្ថិងក្នុង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវការកម្លាំងពលកម្មចំនួនជាង ៥,០០០នាក់។ ប្រាក់ឈ្នួលទាបបំផុត ចាប់ពី ៣០០$ មានកន្លែងស្នាក់នៅ និងរថយន្តរួមធ្វើដំណើរ។  សម្រាបព័ត៌មានលម្អិតសូមទាក់ទងទៅលេខទូរស័ព្ទ: ០១០ ២៣៦ ៦៥៥/០៩៦ ៩១៩១ ៩៩៨។

506454105 1279966704131586 7288764704868241951 N

៤. ខេត្ដតាកែវ

តាមការបញ្ជាក់ពីឯកឧត្ដម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្ដ កាលពីថ្ងៃទី១៣ ខែមិថុនា បានឲ្យដឹងថា បច្ចុប្បន្ននៅខេត្តតាកែវ មានតម្រូវការកម្មករប្រមាណ១៤០០០នាក់ ។ដូច្នេះ ប្រសិនបើកូនក្មួយមានចំណាប់អារម្មណ៍ សូមទាក់ទងមកមន្ទីរការងារ ឬតាមរយៈលេខទូរស័ព្ទ៖៖០១៧២៩៨៨៨៣,០៩៦២២២២១៧៥,០១២៩៧៨២៦៣,០១០៩៨៩៨៥៨ ( ក្រុមការងារសម្រាប់ផ្ដល់ព័ត៌មានផ្សេងៗ ) ។

506840807 2136859906726825 1978674323788134492 N

ឯកឧត្ដមបានបញ្ជាក់បន្ថែមថា ក្នុងឆមាសទី១ ឆ្នាំ២០២៥ នៅក្នុងខេត្តតាកែវ មានរោងចក្រសហគ្រាសចំនួន២៣ ដែលអាចផ្ដល់ឱកាសការងារដល់កម្មករ-កម្មការិនី ចំនួន ១៥០០០កន្លែង មានទុនវិនិយោគប្រមាណ៧៥លានដុល្លាសហរដ្ឋអាមេរិក បានមកបណ្តាក់ទុនថ្មី ។

506847204 2136859943393488 1286645394309560651 N

៥. ខេត្ដត្បូងឃ្មុំ

តាមការបញ្ជាក់ពីឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ ខែមិថុនា បានឲ្យដឹងថា បច្ចុប្បន្នសម្រាប់ខេត្តត្បូងឃ្មុំ មានតម្រូវការកម្លាំងពលកម្មចំនួន ៥០៩កន្លែង។ ក្នុងនោះរួមមាន៖ ១-ផ្នែកទីផ្សារ ៥០កន្លែង, ២-ផ្នែកកសិកម្ម ៣៥៣កន្លែង, ៣-កន្លែងផ្សេងៗ ១០៦កន្លែង។ សម្រាប់ព័ត៌មានលម្អិតសូមទាក់ទងទៅកាន់លេខ៖ ០៩៧ ៩៥១១ ៩៨៨ និង ០៧៨ ៧០០ ៥៥៥៕

506357898 1097423949085512 1285565739820658510 N (1)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia