បញ្ហាសង្រ្គាមរវាងប្រទេសអ៊ីស្រាអែលនិងប្រទេសអ៊ីរ៉ងនៅតែឡើងកម្ដៅប៉ុន្ដែហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបែរជាចាប់ផ្ដើមធ្លាក់ចុះមកវិញ។ គិតស្ដែងនៅយប់ថ្ងៃច័ន្ទនេះហាងឆេងមាសអន្តរជាតិបានធ្លាក់ថ្លៃចំនួន៤០ដុល្លារដោយចុះមកត្រឹម៣៣៩៣ដុល្លារក្នុងមួយអោន( ស្មើនឹង៤០៨៧ដុល្លារក្នុងមួយតម្លឹង)
មូលហេតុដែលមាសចុះខណៈភាពតានតឹងរវាងប្រទេសអ៊ីស្រអែលនិងប្រទេសអ៊ីរ៉ង់នៅតែកើតមានគឺដោយសារតែក្រុមអ្នកវិនិយោគចាប់ផ្ដើមលក់ចេញយកផលចំណេញបន្ទាប់ពីហាងឆេងមាសបានហក់ឡើងខ្ពស់បំផុតនៅប៉ុន្មានថ្ងៃចុងក្រោយនេះ។
សម្រាប់ហាងឆេងមាសនៅក្នុងស្រុកយើងវិញនៅពេលនេះ ហាងឆេងមាសក្នុងស្រុកបានធ្លាក់ចុះបន្តិចមកត្រឹម៤០៨ដុល្លារក្នុងមួយជី។
គួរបញ្ជាក់ផងដែរ មាសគឺល្អក្នុងការវិនិយោគដើម្បីការពារទ្រព្យសម្បត្តិអំឡុងពេលមានវិបត្តិសេដ្ឋកិច្ចឬក្នុងស្ថានភាពសេដ្ឋកិច្ចមិនច្បាស់លាស់។ យ៉ាងណាមិញអ្នកមិនគួរយកលុយច្រើនលើសលប់ទៅវិនិយោគលើមាសឡើយ។ តាមការណែនាំរបស់អ្នកជំនាញគឺអ្នកគួរវិនិយោគលើមាសត្រឹមតែ១០ទៅ២០%នៃលុយសរុបដែលអ្នកមានបានហើយ៕